វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានជោគជ័យបំផុតនៅទ្វីបអាស៊ីក្នុងការទប់ស្កាត់ជំងឺរាតត្បាត COVID-19
(VOVWORLD) - នៅលើគេហទំព័រ Eastasiaforum.org របស់សឹង្ហបូរីកាលពីថ្ងៃទី ២៨ ខែឧសភាបានចុះផ្សាយអត្ថបទមួយដែលវាយតម្លៃថាវៀតណាមជាប្រទេសមួយដែលទទួលបានជោគជ័យបំផុតនៅទ្វីបអាស៊ីក្នុងការគ្រប់គ្រងលើការរីករាលដាលនៃវីរុស SARS-CoV-2 ។
ការធ្វើកំចាត់មេរោគលើអីវ៉ាន់របស់ពលរដ្ឋវៀតណាមដែលត្រឡប់មកពីបរទេស។ (រូបថត៖ TTXVN) |
យោងតាមអត្ថបទនេះវៀតណាមបានបង្ហាញនូវការបើកចំហជាសាធារណៈនិងមានតម្លាភាពខ្ពស់ក្នុងការទប់ស្កាត់វិបត្តិជំងឺរាតត្បាត។ ជាមួយគ្នានេះដែរកងទ័ពនិងកងកំលាំងប៉ូលីស តែងតែប្រកៀកស្មាគ្នាជាមួយប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះផងដែរ។
អត្ថបទនេះក៏បានអះអាងថាក្រោមការដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការទប់ស្កាត់ជំងឺរាតត្បាត COVID-19 បានលើកកំពស់កេរ្តិ៍ឈ្មោះរបស់វៀតណាមលើឆាកអន្តរជាតិ។ វៀតណាមបាននាំមកនូវគំរូមួយដ៏ល្អប្រសើរសម្រាប់ប្រទេសដទៃក្នុងតំបន់ដើម្បីសិក្សារៀនសូត្រតាមក្នុងការទប់ស្កាត់ជំងឺរាតត្បាត COVID-19។
រីឯគេហទំព័រ Eastasiaforum.org បានសង្កត់ធ្ងន់លើការជួយគាំទ្ររបស់វៀតណាមដល់ប្រទេសជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដោយឆ្លុះបញ្ចាំងពីស្មារតី មនសិការ និងការទទួលខុសត្រូវរបស់វៀតណាមចំពោះ សហគមន៍អន្តរជាតិផងដែរ៕