វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្សង់ទីន
|
វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្សង់ទីន |
(VOVworld)-គេហទំព័រ Acercando Maciones របស់ អាហ្សង់ទីន នាពេលថ្មីៗនេះបាន
ចុះផ្សាយអត្ថបទសរសេររបស់អ្នកកាសែត Julio Sevares ដោយបានវាយតម្លៃខ្ពស់
ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ក៏ដូចជាឱកាសបង្កើនការផ្លាស់ប្តូរ
ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ ក្នុងអត្ថបទនេះ អ្នកកាសែត Sevares បានសង្កត់
ធ្ងន់ថា នាប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមទទួលបានកំណើនសេដ្ឋកិច្ចជាបធ្យមគឺ ៦,៥%
ជាអត្រាមួយក្នុងចំណោមអត្រាខ្ពស់លើពិភពលោក។អ្នកកាសែតរូបនេះបានអះអាង
ថា សមិទ្ធិដែលវៀតណាមទទួលបាននោះគឺដោយសារវិស័យសេដ្ឋកិច្ចឯកជនមាន
ការ អភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ អ្នកកាសែត Sevares ពិនិត្យថា វៀតណាមជាដៃគូ
ពាណិ ជ្ជកម្មសំខាន់របស់ អាហ្សង់ទីន។នាពេលអនាគត អាហ្សង់ទីនអាចបង្កើន
តម្លៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីតាមរយៈការនាំចេញសាច់គោ សាច់មាន់ ផ្លៃឈើ
ទឹកដោះគោនិងឧសថមួយ ចំនួនទៅកាន់វៀតណាម។លោករូបនេះក៏បានអំពាវនាវ
អង្គភាពអាជីវកម្ម អាហ្សង់ទីន ឆ្លៀតយកឱកាសនេះដើម្បីបង្កើនការផ្លាស់ប្តូរពាណិ
ជ្ជកម្មនិងវិនិយោគជាមួយវៀត ណាមផងដែរ៕