វៀតណាមដណ្ដើមបានមេដាយមាសនៅការប្រកួតកីឡាលេងអុកជើងឯកយុវជនពិភពលោក ២០១៧
(VOVWORLD) -កីឡាករវៀតណាមដណ្ដើមបានមេដាយមាស ១ គ្រឿង មេដាយបា្រក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង នៅការប្រកួតកីឡាលេងអុកសម្រាប់យុវជនលើពិភពលោក ២០១៧ ដែលបានប្រព្រឹត្តិទៅនៅបេឡារុស។
កីឡាករ Pham Tran Gia Phuc (Internet) |
កីឡាករវៀតណាមដណ្ដើមបានមេដាយមាស ១ គ្រឿង មេដាយបា្រក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង នៅការប្រកួតកីឡាលេងអុកសម្រាប់យុវជនលើពិភពលោក ២០១៧ ដែលបានប្រព្រឹត្តិទៅនៅបេឡារុស។ ពានរង្វាននេះ ទាក់ទាញបានការចូលរួមរបស់កីឡាករ កីឡាការិនីចំនួន ៦៤៩ នាក់ មកពី ២៤ ប្រទេស។ វៀតណាមជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលបានចូលរួម ដោយមានកីឡាករចំនួន ១៩ នាក់។ កីឡាករ Pham Tran Gia Phuc ដណ្ដើមបានមេដាយមាសតែមួយគត់សម្រាប់ក្រុមវៀតណាម នៅវិញ្ញាសាលេងអុកឆាប់រហ័សសម្រាប់អាយុ U8 បុរស៕