វៀតណាមត្រៀមរៀបចំផែនការប្រយុទ្ធប្រឆាំងជំងឺរាតត្បតកូវីដ ១៩ ក្នុងរដូវរងា
(VOVWORLD) - កាលពីថ្ងៃទី ១៣ ខែតុលា ក្រសួងសុខាភិបាលបានរៀបចំកិច្ចប្រជុំតាមអនឡាញ ស្ដិពីការអនុវត្តការការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ជាមួយខេត្ត ក្រុងនានាទូទាំងប្រទេស។
រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាលលោក Nguyen Thanh Long អញ្ជើញថ្លែងមតិ |
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានលើកច្បាស់ថា តាមការព្យាករណ៍ជាច្រើនបានឲ្យដឹង ថា ជំងឺរាតត្បាតអាចឆ្លងរាលដាលរហូតដល់ចុងឆ្នាំ២០២១ ដូច្នេះ វៀត ណាមត្រូវត្រៀមខ្លួនជាស្រេច ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ លោក Nguyen Thanh Long បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ន ទោះបីមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ក្នុង សហគមន៍រយៈពេល ៤០ ថ្ងៃជាប់ៗគ្នា ប៉ុន្តែវៀតណាមនៅតែប្រឈម នឹងករណីនាំចូលជំងឺ ដែលអាចផ្ទុះឡើងមិនថាពេលណាឡើយ។ ដូច្នេះ ផ្នែកសុខាភិបាលត្រូវត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លើលពីនេះទៅទៀត រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានចាត់ទុកថា បច្ចុប្បន្ននេះគឺជាពេលវេលាដ៏សំខាន់ ដើម្បីត្រៀមរៀបចំ ក៏ដូចជាអនុវត្តន៍វិធានការចាំបាច់នានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺ ព្រោះថារដូវរងារឆ្នាំនេះគឺជាពេលវេលាដ៏លំបាកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕