វៀតណាម-ទីផ្សារគួរឲ្យ ទាក់ទាញអាជីវករហុងកុង(ចិន)។
(VOV) /  
|
លោក Jonathan Choi ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ជាសម្ព័ន្ធក្រុមហ៊ុនមួយមាន បទពិសោធន៍ជាច្រើនឆ្នាំអាជីវកម្មនៅទីផ្សារទ្វិបអាស៊ី។ (thinkglobalthinkhk.com) |
VOV-រួមជាមួយការធ្លាក់ចុះរបស់ទីផ្សារប្រពៃណី ការធ្វើពាណិជ្ជកម្មបាន
ផ្ទេរប្តូរទៅបណ្ដាទីផ្សារទើបនឹងលេចចេញ ជាមួយតំលៃពលករតំលៃជួលដីទាប វៀតណាមកំពុងក្លាយទៅជាអាស័យដ្ឋានវិនិយោគដែលបណ្ដាអាជីវករហុងកុង
ឆ្ពោះមក។កាសែត Skypost របស់ហុងកុងច្បាប់ចេញផ្សាយនាថ្ងៃទី២ឧសភាបានដក់ស្រង់ពាក្យសំដីរបស់លោក Jonathan Choi ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ជាសម្ព័ន្ធក្រុមហ៊ុនមួយមានបទពិសោធន៍ជាច្រើនឆ្នាំអាជីវកម្មនៅទីផ្សារទ្វិបអាស៊ី
បានចាត់ទុកថា វៀតណាមកំពុងមានលក្ខណៈងាយស្រួលជាច្រើនសំរាប់
សកម្មភាពវិនិយោគដូចជារដ្ឋាភិបាលវៀតណាមសកម្មទាក់ទាញចរន្តទុនពី
បរទេស សំណុំបែបបទពន្ធងាយស្រួលតំលៃពលករទាប។ ជឿជាក់ទៅលើអនាគតវិនិយោគនៅវៀតណាម លោក Jonathan Choi បានអះអាងថា ទោះបីនាបច្ចុប្បន្នការវិនិយោគរបស់ Sunwah ចូលមកវៀតណាមបានស្រូបយកជិត៥០%នៃកំរិតវិនិយោគសរុបចូលបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍ក្តី ប៉ុន្តែក្នុងរយៈពេល
ខាងមុខសម្ព័ន្ធក្រុមហ៊ុននៅមានផែនការបង្កើនវិនិយោគនៅវៀតណាមថែមទៀត៕
-VOV