វៀតណាមនឹងក្លាយជាប្រទេសមួយដែលជប៉ុនបន្ធូរបន្ថយឆ្លងចូលមកប្រទេសនេះយ៉ាងឆាប់ៗ
(VOVWORLD) - រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមពិចារណាជាផ្លូវការលើការបន្ធូរបន្ថយការចេញនិងចូលសម្រាប់ប្រទេសវៀតណាម ថៃ អូស្ត្រាលី និងនូវែលសេឡង់។
សកម្មភាពសង្គមនៅក្នុងប្រទេសជប៉ុនត្រូវបានបន្ធូរបន្ថយ (រូបថត៖ vov) |
រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមពិចារណាជាផ្លូវការលើការបន្ធូរបន្ថយការចេញនិងចូលសម្រាប់ប្រទេសវៀតណាម ថៃ អូស្ត្រាលី និងនូវែលសេឡង់។
មុខសញ្ញាដែលចូលមកប្រទេសជប៉ុនដោយមានគោលដៅធ្វើការងារ ពាណិជ្ជកម្ម និងការទូតនឹងត្រូវបានផ្តល់អាទិភាព។
បន្ទាប់មកជប៉ុននឹងពង្រីកជាដំណាក់កាលបន្ធូរបន្ថយចូលប្រទេសនេះសម្រាប់និស្សិតអន្តរជាតិនិងភ្ញឿវទេសចរផងដែរ។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដោយផ្ទាល់តាមលំដាប់លំដោយជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម នូវែលសេឡង់ អូសស្ត្រាលីហើយនឹងពិភាក្សាជាមួយថៃនាពេលឆាប់ៗនេះផងដែរ៕