វៀតណាមនិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ
|
វៀតណាមនិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ |
(VOV)_វៀតណាមនិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ។ នេះគឺជាខ្លឹមសារ ដែលបាននាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Honorio Agiokuetta អនុរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានឯកភាព បន្ទាប់ពីជំនួបសន្ទនាយុទ្ធសាស្ត្រការពារជាតិ វៀតណាម-ហ្វីលីពីន លើកទី១ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៣ មេសា នៅទីក្រុងហាណូយ។ នាយឧត្តមសេនីយ៍ Phung Quang Thanh មានគោលបំណងថា៖ លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ នឹងជាគ្រឹះដ្ឋានដើម្បីកិច្ចសហប្រតិបត្តិការការពារប្រទេស ទ្វេភាគីវៀតណាមនិងហ្វីលីពីន កាន់តែស៊ីជំរៅ មានប្រសិទ្ធិភាពខ្ពស់ និងជាក់ស្ដែងជាងទៀត។
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានអោយដឹងថា៖ នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តរាល់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធិភាព រួមចំណែកបង្កើនចំណងសាមគ្គីភាព ការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់អាស៊ានទៀតផង៕