វៀតណាមប្រមូលផ្តុំគ្រប់កម្លាំងដើម្បីបង្កា ទប់ទល់នឹងខ្យល់ព្យុះ HaiYan

(VOV)_តាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយម ធារាសាស្ត្រមជ្ឈឹមថា៖ តាមគំរោង ​ខ្យល់ព្យុះ HaiYan នឹងបក់បោកចូលដីគោក ពីខេត្ត Thanh Hoa (ភាគកណ្ដាលវៀតណាម) រហូតមកដល់តំបន់វាលទំនាប Bac Bo នា​ម៉ោង​២២ យប់ថ្ងៃទី ១០ វិច្ឆិកា ដល់ម៉ោង២ ព្រឹកថ្ងៃទី ១១ វិច្ឆិកា។

          នាថ្ងៃត្រង់ ទី១០ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានអញ្ជើញទៅកាន់ខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម)​ដើម្បីត្រួតពិនិត្យ និងបញ្ជាណែនាំការងារត្រៀមរៀបចំបង្កា ទប់ទល់នឹងខ្យល់ព្យុះ HaiYan។ ឧបនាយករដ្ឋមន្ត្រី​ Hoang Trung Hai បានសង្កត់ធ្ងន់ថា៖

          “ ខ្យល់ព្យុះមានសញ្ញានឹងបក់បោកឆ្នេរសមុទ្រភាគកណ្ដាលវៀតណាម ​និងឆ្ពោះទៅភាគខាងជើងវៀតណាម។ បណ្ដាខេត្ត ពី Ha Tinh ទៅដល់ ​Nghe An, Thanh Hoa, Nam Dinh, Ninh Binh , Thai Binh ត្រូវត្រៀម​ទប់ទល់ដោយកំរិតខ្ពស់បំផុត។”

      

វៀតណាមប្រមូលផ្តុំគ្រប់កម្លាំងដើម្បីបង្កា ទប់ទល់នឹងខ្យល់ព្យុះ HaiYan - ảnh 1
ខ្យល់ព្យុះ Hai Yan នៅហ្វីលីពិន(internet)

    ​

          ក្នុងពេលនោះដែរ នៅហ្វីលីពិន តាមការស្ថិតិដើមដំបូងថា៖ ខ្យល់ព្យុះ Hai Yan បានធ្វើអោយមនុស្សចំនួនជាង១២០០នាក់ត្រូវស្លាប់។ ​ខ្យល់ព្យុះ​បានបំផ្លាញ់ផ្ទះសម្បែង បណ្ដាលទឹកជំនន់ធ្វើអោយដាច់ភ្លើងនិងទំនាក់ទំនងនៅកោះជាច្រើនរបស់ប្រទេសនេះ ដោយមានល្បឿនខ្យល់គឺ ៣១៥គីឡូមែត្រក្នុងមួយម៉ោង…។ល។

          ចំពោះការខូចខាតដ៏ធ្ងន់ធ្ងរនេះរបស់ហ្វីលីពិន ប្រទេសជាច្រើន ដែល​ក្នុងនោះមានអាមេរិកបានជូនដំណឹងថានឹងជួយឧបត្ថម្ភប្រភពកម្លាំងសំរាប់ហ្វីលីពិន។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក Chuck Hagel បានអោយ​ដឹងថា៖ បណ្ដាយន្តហោះ និងឧបករណ៍ស្វែងរក ជួយសង្គ្រោះនៅលើសមុទ្របានប្រមូលផ្តុំ ប្រសិនបើមានការសំណូមពរផ្ទាល់ពីរដ្ឋាភិបាលហ្វីលីពិនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ