វិទ្យុសម្លេងវៀតណាមនៅតំបន់ដីសណ្ដទន្លេ Cuu Long រៀបចំការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនជនក្រីក្រនៅខេត្ត Hau Giang
(VOVWORLD) - អបអរសាទរខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧស ១៨៩០- ១៩ ឧសភា ២០២៤) ឆ្លើយតបនឹងខែមនុស្សធម៌ឆ្នាំ ២០២៤, នាថ្ងៃទី ១៨ ឧសភា វិទ្យុសម្លេងវៀតណាម (VOV) ទីភ្នាក់ងារប្រចាំតំបន់ដីសណ្ដទន្លេ Cuu Long បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Vi Thanh ខេត្ត Hau Giang រៀបចំការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនជនក្រីក្រ; ចែកអំណោយដល់សិស្សានុសិស្សដែលជួបការលំបាកនៅឃុំ Vi Tan ទីក្រុង Vi Thanh។
វិទ្យុសម្លេងវៀតណាម (VOV) ទីភ្នាក់ងារប្រចាំតំបន់ដីសណ្ដទន្លេ Cuu Long និងអង្គភាពផ្សេងៗទៀត រៀបចំការពិនិត្យ និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ជនក្រីក្រ ចែកអំណោយដល់សិស្សានុសិស្សដែលជួបការលំបាកក្នុងឃុំ Vi Tan (រូបថត៖ VOV) |
ឃុំ Vi Tan មានគ្រួសារគោលនយោបាយជាង ៤០០, គ្រួសារក្រីក្រ និងជិតក្រីក្រជាង ១៥០ គ្រួសារ និងគ្រួសារជនជាតិខ្មែរជិត ២០០ គ្រួសារ។ ក្នុងឱកាសពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ វិទ្យុសម្លេង VOV ទីភ្នាក់ងារប្រចាំតំបន់ដីសណ្តទន្លេ Cuu Long គណៈកម្មាធិការប្រជាជនទីក្រុង Vi Thanh និងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ និងគ្លីនិកមួយចំនួននៅទីក្រុងហូជីមិញ និងទីក្រុង Can Tho បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ ប្រជាជននៅក្នុងឃុំជាង ៣០០ នាក់ ដែលជាគ្រួសារក្រីក្រ និងជួបការលំបាក។
មនុស្សរាប់រយនាក់បានមកជួបគ្រូពេទ្យតាំងពីព្រលឹម (រូបថត៖ VOV) |
ក្រៅពីការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ VOV នៅតំបន់ដីសណ្តទន្លេ Cuu Long បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Vi Thanh ក៏បានផ្តល់អំណោយដល់សិស្សក្រីក្រ និងជួបការលំបាកចំនួន ៤០ នាក់នៅឃុំ Vi Tan ដែលអំណោយនីមួយៗមានតម្លៃ ១ លានដុង (៤០ ដុល្លារអាមេរិក)៕