វិបត្តិនៅស៊ីរីមានគ្រោះអាសន្តហួសចេញពីព្រំដែន។

វិបត្តិនៅស៊ីរីមានគ្រោះអាសន្តហួសចេញពីព្រំដែន។ - ảnh 1
ករណីវាយប្រហារដោយកាំភ្លើងធំពីស៊ីរីដែលធ្វើឲ្យជនស៊ីវិលទួរគី៥នាក់ត្រូវស្លាប់។


       TTX-វិបត្តិនៅស៊ីរីមានសញ្ញាចាប់ផ្ដើមហួសចេញពីព្រំដែននៃប្រទេសនេះ ក្រោយពេលប្រទេសជិតខាង​ទួរគីនិងស៊ីរីបានប្រើប្រាស់អាវុធតបតគ្នាក្នុង​រយៈ​
ពេល៣ថ្ងៃជាបន្តបន្ទាប់។ ទួរគីនាថ្ងៃទី៥តុលាបានបាញ់តបវិញក្រោយ​ពេលគ្រាប់​កាំភ្លើងធំមួយគ្រាប់ពីស៊ីរីបាញ់ទៅលើដែនដីប្រទេសនេះ ជិតនឹងខ្សែព្រំដែន​រួម
​រវាងប្រទេសទាំងពីរ។ ករណីវាយប្រហារបានកើតមានឡើង២ថ្ងៃក្រោយពេល
កើត​មានករណីវាយប្រហារដោយកាំភ្លើងធំពីស៊ីរីដែលធ្វើឲ្យជនស៊ីវិលទួរគី៥នាក់
ត្រូវស្លាប់។ បណ្ដាប្រទេសលីបង់​អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្សូដង់ ក៏ត្រៀមបណ្ដាវិធានការ​ប្រុងប្រយ័ត្នសង្គ្រាមរីករាលដាល។ ក្នុងកាលៈទេសៈពិភពលោកព្រួយបារម្មណ៍
ថា សង្គ្រាមស៊ីរីនឹងរីករាលដាលទៅប្រទេសជិតខាង អគ្គលេខាធិការអង្គការ​
សហប្រជាជាតិ Ban Ki Moon បានសម្ដែងការព្រួយបារម្មណ៍អំពីស្ថានភាពឡើង​ជណ្ដើរនៃសកម្មភាពតឹងរឹងនិងអំពាវនាវប្រទេសនានាត្រូវខំប្រឹងប្រែងអត់ធ្មត់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ