|
លោកស្រី Nguyen Thi Kim Ngan |
(VOV)_សិក្ខាសាលា ស្ដីពីការ បង្កើនការចូលរួមរបស់នារីក្នុងវិស័យនយោបាយ តំបន់
ភាគខាងត្បូងវៀតណាម ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី១៦ មករា នៅខេត្ត Tien
Giang ។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan សមាជិកាការិយាល័យ
នយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម បានអះអាងថា៖ បកស្ស រដ្ឋ យក
ចិត្តទុកដាក់ជាច្រើនដល់ការងារកម្មាភិបាលជានារី និងការងារសមភាពភេទ។ អត្រា
កម្មាភិបាលជានារីក្នុងបណ្ដាស្ថាប័នបក្ស រដ្ឋ និងអង្គការគ្រប់ជាន់ថ្នាក់ មានការលើក
កំពស់អំពីអត្តចរិត ពង្រីកល្អតួនាទី សមត្ថភាពរបស់ខ្លួន បំពេញល្អគ្រប់ភារកិច្ចដែល
បានប្រគល់ជូន។ លោកស្រី Nguyen Thi Kim Ngan ក៏បានសង្ឃឹមដែរថា៖ នៅសិក្ខា
សាលាលើកនេះ បណ្ដាសមាជិកពិភាក្សា រួមវិភាគទានយ៉ាងសកម្ម ដើម្បីបង្កើតឡើង
គំនូរសរុបស្ដីពីស្ថានភាពនារីក្នុងប្រទេសទាំងមូលនិយាយរួម និងតំបន់ភាគខាងត្បូង
និយាយដោយឡែកក្នុងការចូលរួមវិស័យនយោបាយ និងចែករំលែកបទពិសោធន៍
ស្វែងរកដំណោះស្រាយជាក់ស្ដែង ដើម្បីលើកកំពស់អត្រានារីក្នុងប្រព័ន្ធនយោបាយ
អាណត្តិខាងមុខនេះ៕