សិក្ខាសាលាឱកាសនិងការសាកល្បងនៃផ្នែកសំណង់ខណៈសមាហរណកម្មអាស៊ាន
|
សិក្ខាសាលាឱកាសនិងការសាកល្បងនៃផ្នែកសំណង់ខណៈសមាហរណកម្មអាស៊ាន (KT) |
Vovworld-នាព្រឹកថ្ងៃទី៣កក្កដា សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម
(VCCI) នៅទីក្រុងហូជីមិញបានសហការជាមួយសមាគមអ្នកមៅការសំណង់វៀត
ណាមរៀបចំសិក្ខាសាលា ឱកាសនិងការសាកល្បងនៃផ្នែកសំណង់ខណៈ
សមាហរណកម្មអាស៊ាន។ នៅសិក្ខាសាលានេះ អ្នកស្រាវជ្រាវនិងអង្គភាពអាជីវកម្ម
នានាបានចែករំលែកព័ត៌មានអំពីវិស័យសំណង់របស់វៀតណាមនាបច្ចុប្បន្ន។
ដំណាងភាគច្រើនបានចាត់ទុកថា ផ្នែកសំណង់វៀតណាមកំពុងប្រឈមមុខនឹងការ
សាកល្បងជាច្រើនខណៈបណ្ដាកិច្ចព្រមព្រៀងអាស៊ានមានប្រសិទ្ធិភាពនាថ្ងៃទី៣១
ធ្នូឆ្នាំនេះ។ មតិជាច្រើននៅសិក្ខាសាលាបានចាត់ទុកថា ដើម្បីស្ថិតស្ថេរនិងអភិវឌ្ឍន៍
មុនបង្អស់អង្គភាពអាជីវកម្មក្នុងផ្នែកសំណង់ត្រូវស្រាវជ្រាវយ៉ាងម៉ត់ចត់ព័ត៌មានអំពី
ទីផ្សារក្នុងប្លុកអាស៊ាន។ ទន្ទឹមនឹងនោះផ្នែកមានសមត្ថកិច្ចត្រូវជួយឧបត្ថម្ភអង្គភាព
អាជីវកម្មបណ្ដុះបណ្ដាលប្រភពធនធានមនុស្សមានឯកទេសខ្ពស់ក្នុងផ្នែកសំណង់
ដើម្បីលើកកំពស់សមត្ថភាពនៃខឿនសេដ្ឋកិច្ចប្រទេសជាតិ៕