សកម្មភាពដ៌រស់រវើកដើម្បីគាំទ្រកម្មវិធី “ដំណើរក្រហម“

(VOVWORLD) -នាថ្ងៃទី ០៧ ខែកក្កដានៅស្រុក Nui Thanh ខេត្ក Quang Nam សមាគមកាក បាទក្រហមខេត្ត Quang Nam  សហការជាមួយមជ្ឈមណ្ឌល ឈាមវិទ្យា - ចាក់បញ្ចូលឈាម (មន្ទីរពេទ្យមជ្ឈឹមទីក្រុង Hue) បានរៀបចំទិវាបរិច្ចាគឈាមដោយមានប្រធានបទ “ ដំណល់ឈាមខេត្ត Quang Nam”។
សកម្មភាពដ៌រស់រវើកដើម្បីគាំទ្រកម្មវិធី “ដំណើរក្រហម“ - ảnh 1កម្មាភិបាល កម្មករយ៉ាងច្រើនកុះករមកចួលរួមទិវាបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅខេត្ត Quang Nam ឆ្នាំ២០១៨ (រូបថត៖ baoquangnam.vn) 

ក្នុងទិវានេះ កម្មកររាប់រយនាក់បានចូលរួមការបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយ មានចំនួនឈាមប្រមាណ ៥០០ ឯកតា។រីឯនៅ ខេត្ត Quang Tri កម្មវិធីទិវា បរិច្ចាគឈាមឆ្នាំ២០១៨ក៏បានប្រព្រឹត្តទៅនាថ្ងៃទី ០៧ ខែកក្កដាដោយមានការ អំពាវនាវ សមាជិកយុវជន កម្មាភិបាល កម្មករ កងទ័ពប្រដាប់អាវុធចំនួនជាង ៩៥០នាក់មកពីឃុំស្រុកនិងទីក្រុងនៅទូទាំងខេត្ត Quang Tri ផងដែរ។ បរិមាណឈាមនឹងត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលចាក់បញ្ជូលឈាមរបស់ Hue ដើម្បីជួយគ្រោះបន្ទាន់និងព្យាបាលឲ្យទាន់ពេលវេលាសំរាប់អ្នកជម្ងឺដែលខ្វះឈាម។

ប្រតិកម្មទៅវិញ

ផ្សេងៗ