សកម្មភាពរបស់ប្រធានាធិបតីអូទ្រីស្តក្នុងដំណើរទស្សនកិច្ចនៅវៀតណាម

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ៣០ ឧសភា ប្រធានាធិបតី
អីទ្រីស្ត Heinz Fischer បានអញ្ចើញមកដល់ទីក្រុងហូជីមិញ។នៅទីនេះ ប្រធានាធិបតី
អូទ្រីស្តនឹង ចូលរួម វេទិការអង្គភាពអាជីវកម្មវៀតណាម-អូទ្រីស្ត ទៅទស្សនាសារមន្ទី
រសង្គ្រាម ។ល។ នាយប់ថ្ងៃដ៏ដែល ប្រធានសភាសេដ្ឋកិច្ចអូទ្រីស្ត នឹងរៀបចំពិធីជប់
លៀង ក្នុងឱកាស ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Heinz
Fischer។ 

សកម្មភាពរបស់ប្រធានាធិបតីអូទ្រីស្តក្នុងដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ ប្រធានាធិបតីអូទ្រីស្ត Heinz Fischer ។ (Image: VOV online)


មុននោះ នារសៀលថ្ងៃទី ២៩ ឧសភា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម Nguyen
Phu Trong បានទទួលជួបសន្ទនាជាមួយ ប្រធានាធិបតីអូទ្រីស្ត Heinz Fischer ។ ក្នុង
ជំនួបសន្ទនា អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ក្រោមការដឹកនាំ
របស់បក្សកុម្មុយនិស្ត វៀតណាម ប្រជាជនវៀតណាមកំពុងជំរុញយ៉ាងខ្លាំងកិច្ចការ
ផ្លាស់ប្តូថ្មីលើគ្រប់វិស័យ ការកសាងនិងសុក្រិដ្ឋខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសដៅ
សង្គមនិយម នីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន។
អគ្គលេខា Nguyen Phu Trong បានឧទ្ទេសនាមគោលមាគាកិច្ចការបរទេស ឯករាជ ដើម្បីសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងសម៌ាហរណ្ណៈកម្មយ៉ាងសកម្ម របស់
វៀតណាម។ ប្រធានាធិបតី  Heinz Fischer បានអះអាងថា៖ រដ្ឋនិងប្រជាជនអូទ្រីស្ត
វាយតំលៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាម ក្នុងតំបន់និងលើសកលលោក និង
មានបំណងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ រវាងប្រទេសទាំង
២ ឲ្យខ្លាំងក្លាថែមទៀត។

នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភាវៀតណាម  Nguyen Sinh Hung បានជួបសន្ទនា
ជាមួយ ប្រធានាធិបតីអូទ្រីស្ត Heinz Fischer។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋសភា
Nguyen Sinh Hung បានអះអាងថា៖ ប្រជាជនវៀតណាមជានិច្ចកាលគោរពរការគាំទ្រ
ននិងការជួយ ឧបត្ថម្ភរបស់រដ្ឋាភិបាលនិងប្រជាជនអូទ្រីស្ត ដែលបាននិងកំពុងលៃ
ទុកសំរាប់វៀតណាម។ រដ្ឋសភា វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
ដើម្បីពូនជ្រុំ ពង្រឹងទំនាក់ទំនង សហប្រតិបត្តិការ រវាងប្រទេសទាំង ២ លើគ្រប់
វិស័យ។ ប្រធានរដ្ឋសភា  Nguyen Sinh Hung មានគោលបំណងថា៖ ក្នុងរយៈពេល
ខាងមុខ ភាគីទាំង ២ បន្តជំរុញកិច្ចសហប្រតិបត្តិការ សភា។ វាយតំលៃខ្ពស់ចំពោះ
តួនាទីរបស់រដ្ឋសភា និងកិច្ចសហប្រតិបត្តិការសភា ក្នុងការកសាងទំនាក់ទំនងការ
ទូត រវាងប្រទេសទាំង ២ ប្រធានាធិបតី Heinz Fischer បានចាត់ទុកថា៖ វៀតណាម
និងអូទ្រីស្តត្រូវបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃ ប្រទេសទាំង ២ ថែមទៀត តាមរយៈនោះ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពល្អប្រសើ វៀតណាមនិងអូទ្រីស្ត ឲ្យខ្លាំងក្លាថែមទៀត នាពេលអនាគត៕

សកម្មភាពរបស់ប្រធានាធិបតីអូទ្រីស្តក្នុងដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 2
(Image: Internet)


ក្នុងឱការដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីសាធារណ​រដ្ឋ​អូទ្រីស្ត នារសៀលថ្ងៃទី២៩ឧសភានៅក្រុងហាណូយ សភាពាណិជ្ជកម្មឧស្សាហកម្មវៀត
ណាមសហការជាមួយសភាពាណិជ្ជកម្មឧស្សាហកម្ម​សហព័ន្ធអូទ្រីស្តបានរៀបចំ
វេទិការអង្គភាពអាជីវកម្មវៀតណាម- អូទ្រីស្ត។ ថ្លែងមតិនៅ​វេទិការ លោក Walter
Koren នាយកស្ថាប័នពាណិជ្ជកម្មសាធារណរដ្ឋ អូទ្រីស្ត​បាន​​ឲ្យដឹងថា អូទ្រីស្ត
សមានការអភិវឌ្ឍន៍ល្អក្នុងប្លុកបណ្ដាប្រទេសអឺរុបនិងមាន​ទំនាក់ទំនងជាមួយបណ្ដា
ប្រទេសអភិវឌ្ឍន៍សកម្មមានខឿនឧស្សាហកម្មធំៗ។ ដូច្នេះ ពេលដែលអង្គភាព
អាជីវកម្មវៀតណាមសហប្រតិបត្តិការជាមួយអូស្ត្រីសនឹង​មានលក្ខណល្អក្នុងការ
ស្រាវជ្រាវនិងជួយឧបត្ថម្ភបច្ចេកវិទ្យា។​ក្នុងរយៈពេល​កន្លង​ទៅវៀតណាមនិងអូទ្រីស្ត
ជានិច្ចកាលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី​សហប្រតិបត្តិការលើច្រើនវិស័យ។
ជាក់ស្ដែងគឺ តំលៃប្រាក់នាំចេញទ្វេភាគីក្នុងប៉ុន្មានឆ្នាំ​កន្លងទៅបានបង្កើនជាមធ្យមពី ១៥ដល់២០%ក្នុងមួយឆ្នាំ នាឆ្នាំ២០១១ទទួលបានជិត​៦២៧លានដុល្លារអាមេរិក
និង ៣ខែដើមឆ្នាំ២០១២នេះទទួលបានជាង១៧០​លានដុល្លារអាមេរិក។ បណ្ដា
អង្គភាពអាជីវកម្មអូស្ត្រីសស្វែងរកឱកាស​វិនិយោគនៅវៀតណាមជាលក្ខណល្អ
ដើម្បីទំនិញរបស់អូទ្រីស្ត អាចចូលជ្រៅទៅ ក្នុងទីផ្សារបណ្ដាប្រទេសក្នុងដំបន់
អាស៊ាន។ ទន្ទឹមនឹងនោះជួយឲ្យសហគមន៍អង្គភាព​អាជីវកម្មនៃប្រទេសទាំងពីរ
វៀតណាម- អូទ្រីស្តជួយឧបត្ថម្ភគ្នាដើម្បីពង្រីក​នូវ​ឧត្តមភាពរបស់គ្នាកម្មវិធីជាច្រើន
នឹងបានតភ្ជាប់បើកទូលាយក្នុងរយៈពេល​ខាង​មុខ៕



ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ