សកម្មភាពេរបស់ប្រធានរដ្ឋសភាវៀតណាមក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង

សកម្មភាពេរបស់ប្រធានរដ្ឋសភាវៀតណាមក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបចរចារជាមួយសមភាគី កូរ៉េខាងត្បូង លោក Kang Chang-hee (Image: VOV Online)

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង នាព្រឹក ថ្ងៃទី ២២
 កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបចរចារជាមួយសមភាគី
កូរ៉េខាងត្បូង លោក Kang Chang-hee ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ
លោក Chung Hong-won។ ប្រធានរដ្ឋសភា  Nguyen Sinh Hung ក៏បានទទួលជួបសន្ទនាជា
មួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់កូរ៉េខាងត្បូងមួយចំនួននិងប្រធានសមាគម
មិត្តភាពផងដែរ។ លោក Nguyen Sinh Hung បានលើកច្បាស់ថា៖

“ខ្ញុំវាយតំលៃខ្ពស់ចំពោះកិត្តិនាមរបស់ក្រុមហ៊ុន Samsung លើឆាកអន្តរជាតិនិង ការចូលរួមយ៉ាងសកម្មរបស់ Samsung ក្នុងការវិនិយោគអភិវឌ្ឍន៍នៅវៀតណាម ។រដ្ឋសភានិងរដ្ឋាភិបាលវៀតណាមគាំទ្របណ្ដាវិនិយោកិនកូរ៉េខាងត្បូងទាំង ស្រុង។ បណ្ដាវិនិយោកិនមិនត្រឹមតែរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំង ក្នុងការអភវិឌ្ឍន៍យុទ្ធសាស្ត្ររវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លា ថែមទៀត។”

        នៅពិធីទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសមាគមមិត្តភាពកូរ៉េខាងត្បូង-
វៀតណាម ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានវាយ​តំលៃ​ខ្ពស់ការរួមវិភាគទានរបស់សមាគមក្នុងការរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព​និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លង​​
មក។​ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំមានបំណងនិងជឿជាក់ថាសមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម
សមាគម​មិត្តភាពវៀតណាម-កូរ៉េខាងត្បូងនឹងផ្សាភ្ជាប់ជាមួយគ្នាការពារនិងរក្សា
សមិទ្ធផល​ការទូត ចំណងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យដែលទទួល
បាន។​សាមគ្គី​ភាពមិត្តភាពដែលទើបនឹងឆ្លងផុតការលំបាកនិងជំរុញកិច្ច
សហប្រតិបត្តិការរបស់យើងកាន់តែល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីកាន់តែ
មានអង្គភាពអាជីវកម្ម​និង​មនុស្សកូរ៉េខាងត្បូងមកវៀតណាមនិងអង្គភាពអាជីវកម្ម
មនុស្សវៀតណាមមកកូរ៉េខាងត្បូងជាច្រើនដើម្បីរស់នៅនិងប្រកបរបររកស៊ី៕”

សកម្មភាពេរបស់ប្រធានរដ្ឋសភាវៀតណាមក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង - ảnh 2
ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹក នាំនៃសម្ព័ន្ធក្រុមហ៊ុន Samsung (Image: VOV Online)
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ