សេចក្តីថ្លែងការណ៍រួម វៀតណាម - អូស្ត្រាលី

(VOVWORLD) -  ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមជាលើកដំបូង របស់នាយករដ្ឋមន្ត្រីអូស្ត្ រាលី លោក Scott Morison ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១៩ តាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។

សេចក្តីថ្លែងការណ៍រួម វៀតណាម - អូស្ត្រាលី - ảnh 1ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមជាលើកដំបូង របស់នាយករដ្ឋមន្ត្រីអូស្ត្ រាលី លោក Scott Morison ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។

នាយករដ្ឋមន្រ្តីទាំងពីររូបបានកត់សម្គាល់ថា ភាពជាដៃគូសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរ ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាភាពស្អិតរមួតកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នា បើកទូលាយទំនាក់ទំនងទ្វេភាគី ដើម្បីឆ្ពោះទៅរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ ២០២៣។

ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម អំពីការអភិវឌ្ឍបន្ថែមទៀត ភាពជាដៃគូយុទ្ធសាស្រ្ត  នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នា កសាងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអោយកាន់តែខ្លាំងក្លាថែមទៀត ដោយគោលដៅ ក្លាយជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរនឹងបន្តរួមសហការដើម្បីសម្រួលដល់ការជ្រៀតចូលទីផ្សារសម្រាប់ផលិត ផលកសិ កម្មនិងជលផល, ជំរុញការតភ្ជាប់ទ្វេភាគី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ថាមពលនិងក្តាប់យកនូវឱកាសឌីជីថលនៃអនាគត ក្នុងនោះមានសេដ្ឋកិច្ច ឌីជីថលនិងរដ្ឋាភិបាលអេឡិចត្រូនិកផងដែរ។

នាយករដ្ឋមន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញកាលានុវត្តន៍ភាពសេដ្ឋកិច្ចទ្វេភាគីនិងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងរាល់កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចពហុភាគី ក្នុងនោះមានទាំង APEC តែម្តង។ នាយករដ្ឋមន្រ្តីទាំងពីររូបបានសន្យាថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងសហការគ្នាដើម្បីធានាការអនុវត្តដោយរលូននូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការបញ្ចប់កិច្ចចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលមានលក្ខណៈទំនើប ទូលំទូលាយ មានគុណភាពខ្ពស់និងមានផលប្រយោជន៍ទៅវិញទៅមកនៅឆ្នាំនេះ។

ភាគីទាំងពីរបានលើកទឹកចិត្តដល់មូលដ្ឋាននានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ចែករំលែកចំណេះដឹងអំពីការគ្រប់គ្រង ជាពិសេសក្នុងការរៀបចំផែនការទីក្រុង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការអប់រំនិងបណ្តុះបណ្តាល និងសហគ្រិនភាពច្នៃប្រឌិតជាដើម។

ភាគីទាំងពីរបានសន្យាថា នឹងបន្តកសាងរចនាសម្ព័ន្ធតំបន់មួយ បើកចំហ គ្រប ដណ្តប់ វិបុលភាព និងមានសុវត្ថិភាព ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដី។

នាយករដ្ឋមន្រ្តីទាំងពីររូបបានសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះកាបម្រែបម្រួលនៅសមុទ្រខាងកើត រួមទាំងការធ្វើយោធូបនីយកម្មនៃរចនាសម្ព័ន្ធកំពុងមានជម្លោះ។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានសម្តែងនូវការព្រួយបារម្ភចំពោះសកម្មភាពរារាំងដល់គម្រោងប្រេងនិងឧស្ម័នដែលបានប្រតិបត្តិការនៅសមុទ្រខាងកើត។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើសារសំខាន់នៃសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដោយគោរពតាមច្បាប់អន្តរជាតិនិងរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់។ ថ្នាក់ដឹកនាំទាំងពីររូបបានអំពាវនាវអោយភាគីទាំងអស់អត់ធ្មត់និងជៀស វាងសកម្ម ភាពដែលអាចធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញឡើង។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារសំខាន់ចំពោះការដែលប្រទេសនានា បន្តដោះស្រាយជំលោះដោយសន្តិវិធី មិនគំរាមកំហែងឬប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរ ជាតិជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

នាយករដ្ឋមន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់ពីសារសំខាន់នៃយន្តការដោះស្រាយជម្លោះរបស់ UNCLOS និងបានអំពាវនាវអោយគ្រប់ភាគី គោរពនិងប្រតិបត្តិតាមសាលក្រមនៃយន្តការទាំងអស់។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងពីសារសំខាន់នៃការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ ភាគីទាំងពីរបានអំពាវនាវអោយក្រមប្រតិបត្តិរវាងអាស៊ាននិងចិន គប្បីអនុវត្តឲ្យបានពេញ លេញតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ដោយមិនបង្កអន្តរាយដល់ផលប្រ យោជន៍របស់ភាគីទីបីឬសិទ្ធិរបស់ប្រទេសនានា ក្រោមច្បាប់ជាតិនិងគាំទ្រចំពោះរចនាសម្ព័ន្ធតំបន់គ្របដណ្តប់នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ