សេចក្តីសំរេចចិត្តសម័យប្រជុំរដ្ឋាភិបាលប្រចាំខែសីហាឆ្នាំ២០១២
VOV -  
(VOV) /  
|
រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសំរេចចិត្តស្ដីពីសម័យប្រជុំខែសីហាឆ្នាំ២០១២ |
VOV-នាថ្ងៃទី១៣កញ្ញារដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសំរេចចិត្តស្ដីពី
សម័យប្រជុំខែសីហាឆ្នាំ២០១២ ក្នុងនោះសំណូមពរក្រសួងស្ថាប័នដំបន់ប្រមូលផ្ដុំ
ជំនះពុកពាររាល់ការលំបាកសាកល្បងបញ្ជាណែនាំគ្របគ្រងអនុវត្តប្រកបដោយ
មានប្រសិទ្ធភាពគោលដៅភារកិច្ចដំណោះស្រាយតាមសេចក្តីសំរេចចិត្តរបស់បក្ស
រដ្ឋសភា និងរដ្ឋាភិបាល ពិសេសគឺសេចក្តីសំរេចចិត្តនៃសម័យប្រជុំរដ្ឋាភិបាលប្រចាំ
និងការបញ្ជាគ្រប់គ្រងរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងបណ្ដាវិស័យ
ហិរញ្ញវត្ថុរូបីយវត្ថុកសិកម្មនាំចេញនាំចូលជាដើម។ ទន្ទឹមនឹងនោះរដ្ឋាភិបាលបាន
កំណត់គោលដៅមេរបស់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០១៣គឺបន្តបង្កើន
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមិនទុកឲ្យអតិផរណាខ្ពស់ឡើងវិញធានាល្បឿនកំណើន សមស្របនិងបន្តជំរុញរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចក្នុងនោះប្រមូលផ្ដុំ ទៅលើវិស័យសំខាន់ចំនួន៣គឺ វិនិយោគសាធារណៈ អង្គភាពអាជីវកម្មរដ្ឋ អង្គការ
ឥណទាន បង្កកំលាំងឲ្យការអនុវត្តគោលដៅរបស់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
រយៈពេល៥ឆ្នាំ ២០១១-២០១៥ បើកទូលាយទំនាក់ទំនងកិច្ចការបរទេស ម្ចាស់ការ សមាហរណកម្មលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិរក្សាឯករាជ្យ អធិបតេយ្យភាពឯកភាពនិងបូរណៈភាពដែនដីធានាសន្តិសុខនយោបាយនិង សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម៕
VOV
-VOV