នាយករដ្ឋមន្ត្រីបានបើកសន្និសីទកសិកម្មសកលលើកទី២។

នាយករដ្ឋមន្ត្រីបានបើកសន្និសីទកសិកម្មសកលលើកទី២។ - ảnh 1
សន្និសីទសកលអំពីកសិកម្មសន្តិសុខស្បៀងអាហារនិងការប្រែប្រួលអាកាសធាតុដោយ វៀតណាមទទួលរៀបចំបានបើកនាព្រឹកថ្ងៃទី៦កញ្ញានៅក្រុងហាណូយ។


       VOV-សន្និសីទសកលអំពីកសិកម្មសន្តិសុខស្បៀងអាហារនិងការ​ប្រែប្រួល​អាកាសធាតុដោយវៀតណាមទទួលរៀបចំបានបើកនាព្រឹកថ្ងៃទី៦កញ្ញានៅក្រុង
ហាណូយ។​សន្និសីទដោយរដ្ឋាភិបាលហូឡង់ អង្គការកសិកម្មស្បៀងអាហារ​អ.ស.បនិងធនាគារពិភពលោកជួយឧបត្ថម្ភរៀបចំ។ ថ្លែងមតិបើកសន្និសីទ
នាយករដ្ឋមន្ត្រីវៀតណាម​ Nguyen Tan Dung បានអះអាងថា ក្នុងច្រើនឆ្នាំកន្លង​មកកសិកម្មវៀតណាមទទួលបានសមិទ្ធិដ៏ធំធេងដោយសារការខំប្រឹងប្រែង​អភិវឌ្ឍន៍កសិកម្មលើគ្រប់វិស័យនិងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ លេច
ធ្លោ​​គឺផលិតកម្មស្បៀងអាហារជលផលដំណាំឧស្សាហកម្ម។ វៀតណាម​បាន ឈានឡើងពីប្រទេសមួយខ្វះស្បៀងអាហារក្លាយទៅជាប្រទេសនាំចេញអង្ករ
ច្រើនទី២លើពិភពលោក។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖

នាយករដ្ឋមន្ត្រីបានបើកសន្និសីទកសិកម្មសកលលើកទី២។ - ảnh 2
នាយករដ្ឋមន្ត្រីបានបើកសន្និសីទកសិកម្មសកលលើកទី២។

        “ខ្ញុំវាយតំលៃខ្ពស់ការដែលសន្និសីទសកលលើកទី២អំពីកសិកម្ម សន្តិសុខ​ស្បៀងអាហារនិងប្រែប្រួលអាកាសធាតុបានជ្រើសរើសប្រធានបទ “ស្រេកឃ្លាន
​ធ្វើសកម្មភាព”។ សន្និសីទបានប្រមូលផ្ដុំពិភាគ្សាបញ្ហាជាក់ស្ដែងជាច្រើន កំណត់​យុទ្ធសាស្ត្រសមស្របមានប្រសិទ្ធភាពដើម្បីអភិវឌ្ឍន៍កសិកម្មជិតស្និទ្ធជាមួយ​បរិស្ថានជំរុញអភិវឌ្ឍន៍ចីរភាពនិងកំណើនបៃតង់។ ខ្ញុំមានបំណងថា​ សន្និសីទនឹង​បន្តរកឃើញដំណោះស្រាយស័គ្គសិទ្ធនិងខ្លាំងក្លាជាងដើម្បីអភិវឌ្ឍន៍កសិកម្ម ដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារចំពោះការសាកល្បងនៃការប្រែប្រួល
អាកាសធាតុសកល ពិសេសគឺដំបន់ជនបទ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ