ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងរំលឹកអនុស្សាវរីយ៌ ទិវាបុណ្យ ៤០មេសា និងទី១

ក្នុងឪកាសរំលឹកខួបអនុស្សាវរីយ៌លើកទី ៣៧ ទីវាឯកភាពប្រទេសជាតិ ថ្ងៃទី ៣០មេ
សា ១៩៧៥ និងទិវាអន្តរជាតិពលករថ្ងៃទី ១ឧសភា)ស្ថានទូតវៀតណាមប្រចាំនៅ
អាហ្វ្រិកខាងត្បូងបានរៀបចំពិធីជួបមុខជាមួយមន្រ្តី កម្មាភិបាលស្ថានទូតនិងតំណាង ស្ថាប័នវៀតណាម រួមជាមួយបងប្អូនជនរួមជាតិ សិក្សានុសិស្ស ដែលកំពុងរស់នៅ និងសិក្សានៅអាហ្វិ្រកខាងត្បូង។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចំា នៅអាហ្វិ្រកខាងត្បូង Nguyen Manh Hung បានអះអាងពីព្រឹត្តការណ៌ប្រវត្តិសាស្រ្ត
ដ៏មហិមា ថ្ងៃទី ៣០មេសា ១៩៧៥ ដែលបើកចេញទំព័រប្រវត្តិសាស្រ្តរុងរឿងថ្មី ក៏ដូច
ជាលើកកំពស់តួនាទី របស់វៀតណាមលើឆាកអន្តរជាតិ។ ឯកអគ្គរដ្ឋទូត Nguyen
Manh Hung ក៏បាន ប្រសិទ្ធពរជូនឲ្យ សហគមន៌ជនវៀតណាម រស់នៅអាហ្វិ្រកខាង
ត្បូង បង្កើននូវ ការសាមគ្គីភាព ជួយគ្នាទៅវិញទៅមក គោរពច្បាប់របស់ប្រទេសជា
ម្ចាស់ ដើម្បី រួមចំណែកក្នុងការបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាង
វៀត ណាម ជាមួយអាហ្វ្រិកខាងត្បូងឲ្យខ្លាំងក្លាថែមទៀតក្នុងរយៈពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ