ស្ថានភាពជំងឺឆ្លង Covid-19 នៅលើពិភពលោក

(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែកុម្ភៈពិភពលោកបានកត់សម្គាល់ថា មានករណីឆ្លងជំងឺ រាតត្បាត Covid-19 ប្រមាណ ៨១ ពាន់នាក់ នៅប្រទេស និងតំបន់ដែនដីចំនួន ៤២ ដែលក្នុងនោះ មានករណីស្លាប់ចំនួន ២ ៧០០ នាក់ និង ជិត ៣០ ពាន់នាក់ត្រូវបាន ព្យាបាលជាសះស្បើយ។

ជំងឺឆ្លង Covid-19 បានបណ្ដាលឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់នៅខាងក្រៅប្រទេសចិន ខណៈដែលករណីឆ្លងជំងឺបានកើនឡើងយ៉ាងគំហុក កូរ៉េខាងត្បូង អ៊ីរ៉ង់ និងជប៉ុន។ នេះគឺជាការវត្តថ្មី ជុំវិញវិបត្តិដែលបណ្តាលមកពី Covid-19 ។

គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែកុម្ភៈពិភពលោកបានកត់សម្គាល់ថា មានករណីឆ្លងជំងឺ រាតត្បាត Covid-19 ប្រមាណ ៨១ ពាន់នាក់ នៅប្រទេស និងតំបន់ដែនដីចំនួន ៤២ ដែលក្នុងនោះ មានករណីស្លាប់ចំនួន ២ ៧០០ នាក់ និង ជិត ៣០ ពាន់នាក់ត្រូវបាន ព្យាបាលជាសះស្បើយ។

ស្ថានភាពជំងឺឆ្លង Covid-19 នៅលើពិភពលោក - ảnh 1 ស្ថានភាពជំងឺឆ្លង Covid-19 នៅលើពិភពលោក

ក្រៅពីចិននោះ កូរ៉េខាងត្បូងជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយសារ ជំងឺឆ្លង Covid-19 ខណៈដែលបានកត់ សម្គាល់ករណីស្លាប់សរុបចំនួន ១១ និង ១១៤៦ ករណីឆ្លងជំងឺ។ ក្នុងកិច្ចខិតខំប្រឹប្រែង ទប់ទល់ជាមួយជំងឺរាតត្បាត ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថានឹងបិទទ្វារបន្ទប់សន្និសីទកាសែតនិងបន្ទប់ប្រជុំជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈ ដើម្បីធ្វើការបោសសំអាត កំចាត់មេរោគ។

ចំណែកឯនៅជប៉ុនវិញ នាបច្ចុប្បន្ននេះ មានករណីឆ្លងជំងឺ Covid-19 ចំនួន ៨៥០ នាក់ ដែលភាគច្រើនគឺជាអ្នកដំណើរនៅលើនាវា Diamond Princess ឯណោះ។

ក្នុងពេលនោះ អ៊ីរ៉ង់គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារ ឆ្លងជំងឺ Covid-19 ច្រើនបំផុត នៅខាងក្រៅប្រទេសចិន ពោលគឺ ១៦ នាក់។ នៅបារ៉ែនអ៊ីរ៉ាក់ ក៏បានបញ្ជាក់ពីករណីឆ្លងជំងឺវីរុស SAR-CoV-2  បន្ថែមទៀត។

នៅអឺរ៉ុបវិញ តំបន់កំពុងផ្ទះ ជំងឺឆ្លងជំងឺឆ្លង Covid-19 ធំបំផុតគឺអ៊ីតាលី ពោលគឺមានមនុស្សស្លាប់ចំនួន ១១ នាក់ គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ។  

ប្រទេសមួយចំនួនទៀតដូចជា៖ ក្រូអាត អាល់ហ្សេរី សាធារណរដ្ឋឆែក អូទ្រីស និងស្វីសគឺជាប្រទេសដែលទើបបញ្ជាក់ពីករណីឆ្លង ជំងឺឆ្លង Covid-19 ដំបូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ