សាធារណៈមតិបន្តប្រឆាំងជំទាស់សេចក្ដីសំរេចរបស់អាមេរិកស្ដីពី Jerusalem

(VOVWORLD) - នាថ្ងៃទី៧ ធ្នូ ប្រទេសជាច្រើនលើពិភពលោកបន្តឡើងសម្លេងប្រឆាំងជំទាស់ សេចក្ដីសំរេចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដោយទទួល ស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។
សាធារណៈមតិបន្តប្រឆាំងជំទាស់សេចក្ដីសំរេចរបស់អាមេរិកស្ដីពី Jerusalem - ảnh 1សេចក្ដីសំរេចរបស់ប្រធានាធិបតីលោក Donald Trump ដោយទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលនោះ បានបង្កឡើងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ (រូបថត៖ AFP/TTXVN) 

  ប្រធានគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាអារ៉ាប់នៃរដ្ឋសភាអេហ្ស៊ីបលោក Saad El-Gammal ចាត់ទុកថា ដោយសេចក្ដីសំរេចរបស់ប្រធានាធិបតី លោក Trump ចំពោះទីក្រុង Jerusalem នោះ រាល់ការសន្យារបស់អ្នកដឹកនាំរដ្ឋ អំណាចអាមេរិករូបនេះអំពីការគាំទ្រដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ានា បច្ចុច្បន្ន គឺការក្លែងបន្លំទាំងស្រុង។

នៅហ្ស៊កដានី ព្រះមហាក្សត្រ Abdullah ២ ក្នុងជំនួបនាថ្ងៃទី៧ ធ្នូ ជាមួយ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នៅរដ្ឋធានី Amman ចាត់ទុក ថា ការដែលអាមេរិកទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលនោះគឺ អំពើរំលោភច្បាប់អន្តរជាតិ និងសេចក្ដីសំរេចចិត្តស្របច្បាប់នានា។ រីឯខ្លួនវិញ ប្រធានាធិបតីលោក Abbas បានព្រមានអំពីការគំរាមកំហែងដែលអាចផ្ទុះឡើង ពីជំហានពោលខាងលើរបស់អាមេរិក ក្នុងនោះមានផលវិបាកចំពោះអនាគត នៃដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា ក៏ដូចជាចំពោះសន្តិសុខនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ