សន្តិសុខសុវត្ថិភាពសេរីភាពនាវាចរណ៍លើសមុទ្រខាងកើតជាបំណងគោលដៅនិងផលប្រយោជន៍រួម
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមានសន្ទរកថាជាមួយតួនាទីជាវាគ្មិនស្នូលនៅការសន្ទនា Shangri La លើកទី១២។ (vov.vn) |
VOV- នាព្រឹកថ្ងៃទី១មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានអញ្ចើញចាកចេញពីប្រទេសសឹង្ហបុរីបញ្ចប់យ៉ាងល្អប្រសើរដំណើរ
ទស្សនកិច្ចនិងចូលរួមជាវាគ្មិនស្នូលក្នុងការសន្ទនា Shangri La លើកទី១២ តាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Sien Loong និងគណៈចាត់តាំង
ជំនួបសន្ទនា Shangri La ១២។ មុននោះនាយប់ថ្ងៃទី៣១ឧសភា នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានមានសន្ទរកថាជាមួយតួនាទីជាវាគ្មិន
ស្នូលនៅការសន្ទនា Shangri La លើកទី១២។ ក៏នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានផ្ទៀងស្ដាប់និងឆ្លើយសំណួររបស់ដំណាងចូលរួមការជួបសន្ទនា
លើកនេះ។ ឆ្លើយសំណួររបស់លោក Christian Le Miere អ្នកវិទូជាន់ខ្ពស់អំពីកងទ័ពជើងទឹកនិងសន្តិសុខនាវាចរណ៍ចំណុះវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ
និងអន្តរជាតិ (IISS) អង់គ្លេស៍អំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិអំពី
សមុទ្រខាងកើតនិងវៀតណាមបានយល់ព្រមជាមួយការដែល Philippine បាន
ប្តឹងតវ៉ាចិនទៅតុលាការអន្តរជាតិអំពីច្បាប់សមុទ្រដែររឺទេ។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានលើកច្បាស់នូវទស្សនៈ ថា៖
“អំពីបញ្ហានេះនាថ្ងៃទី២៦មេសាឆ្នាំ២០១៣អ្នកនាំពាក្យក្រសួងការបរទេស
វៀតណាមដែលបានប្រកាសជាសាធារណៈនូវទស្សនៈរបស់វៀតណាម។ ខ្ញុំ
សូមមិនរំលឹកឡើងវិញឡើយ។ ជាថ្មីម្ដងទៀត យើងខ្ញុំអំពាវនាវអាស៊ាននិងចិន
រួមគ្នាអនុវត្តដ៏ម៉ត់ចត់ DOC ខំប្រឹងប្រែងកសាង COC។ យើងទាំងអស់គ្នាចូររួម
គ្នាកសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ ដើម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការ
អភិវឌ្ឍន៍និងសម្បូរុងរឿង៕”
-VOV