Shangri La 12 ឱកាសសហប្រតិបត្តិការដើម្បីសន្តិភាពដំបន់។

Shangri La 12 ឱកាសសហប្រតិបត្តិការដើម្បីសន្តិភាពដំបន់។ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នឹងមានបទថ្លែងមតិនៅពិធីប្រារព្ធShangri La 12ក្នុងតួនាទីជាវាគ្មិនស្នូលនៃព្រឹត្តិការណ៍សំខាន់នេះ។ (nguyentandung.org)



        VOV-ជំនួបសន្ទនា Shangri La ត្រូវបានរៀបចំឡើងជាលើកដំបូងនាឆ្នាំ២០០២
និង​ក្លាយ​ទៅ​ជាវេទិការប្រចាំឆ្នាំជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំអ្នកតាក់តែង
គោល​នយោបាយអំពីការពារជាតិសន្តិសុខនិងអ្នកជំនាញការអ្នកប្រាជ្ញាមកពី
ប្រទេសជាច្រើននៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក។

        ឆ្នាំនេះជំនួបសន្ទនា Shangri La បានទាក់ទាញការចូលរួមរបស់ដំណាងនៃ​
ប្រទេស​ចំនួន៣១រួមមាននាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​រដ្ឋមន្ត្រីការ​
បរទេសជាដើម។ ខ្លឹមសារនៃការសន្ទនាសំខាន់របស់ Shangri La 12 ត្រូវបាន​ពិភាក្សាតាមរយៈសម័យពិភាគ្សាពិសេសចំនួន៦និងសម័យប្រជុំពេញអង្គរចំនួន
៥ជំវិញបណ្ដាបញ្ហាដូចជាការទាក់ទងរបស់អាមេរិកចំពោះសន្តិសុខដំបន់ ការពារ​ផលប្រយោជន៍ជាតិ​ទប់ស្កាត់ជំលោះជមរុញកិច្ចសហប្រតិបត្តិការការពារជាតិនៅ​អាស៊ីប៉ាស៊ីហ្វិកជាដើម។

        ចូលរួមជំនួបសន្ទនា Shangri La តាំងពីសន្និសីទលើកទី១នាឆ្នាំ២០០២មក វៀតណាមបានម្ចាស់ការលើកកំរិតសមាសភាពចូលរួមជំនួបសន្ទនាជាមួយការ
ផ្ដើមគំនិតសកម្មជាច្រើន សំណើរមានការទទួលខុសត្រូវចំពោះសន្តិសុខក្នុងដំបន់។ ឧទាហរណ៍គឺនាឆ្នាំ២០០៨និង២០១២​គណៈប្រតិភូវៀតណាមបានចូលរួមនៅថ្នាក់​អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។​នាឆ្នាំ២០០៩,​ ​២០១០ និង២០១១ គណៈប្រតិភូ​វៀតណាមបានចូលរួមនៅថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ ទន្ទឹមនឹងនោះមាន​ការ​ជួបសន្ទនាទ្វេភាគីជាមួយបណ្ដាដៃគូទៀតផង។​ក៏នៅវេទិការនេះ​គណៈប្រតិភូវៀត
ណាម​បាន​មានបទអន្តរាគមន៍សំខាន់ជាច្រើនទាក់ទិនដល់សន្តិសុខការពារជាតិ
ដំបន់​ដូចជា​ជំរុញការទូតការពារជាតិនោដំបន់អាស៊ី-ប៉ាស៊ីហ្វិក ផ្លាស់ប្តូរថ្មីរចនា
សម្ព័ន្ធ​សន្តិសុខដំបន់ ទប់ទល់នឹងការសាកល្បងថ្មីខាងសន្តិសុខលើសមុទ្រ ជា
ដើម។

        នៅជំនួបសន្ទនា Shangri La 12​ជាលើកដំបូងដែលនាយករដ្ឋមន្ត្រីវៀតណាម
បាន​ថ្លែង​មតិនៅវេទិការសន្តិសុខអន្តរជាតិអំពីគោលនយោបាយការទូតសន្តិសុខ​ជាតិក៏ដូចជាគោលនយោបាយការពារជាតិរបស់វៀតណាមក្នុងកាលៈទេសៈ
ដំបន់កំពុងមានភាពតានតឹងជាច្រើន។​ នាយករដ្ឋមន្ត្រីនឹងនាំចេញការផ្ដើមគំនិត​អំពាវនាវឲ្យសហគមន៍អន្តរជាតិចូលរួមដោះស្រាយការសាកល្បងដោយឈរលើ
មូលដ្ឋានផលប្រយោជន៍រួមរបស់ដំបន់និងប្រទេសនីមួយៗ។ បទថ្លែងមតិរបស់​
អ្នក​ប្រមុខរដ្ឋាភិបាលវៀតណាមត្រូវបានចាត់ទុកជាការកំណត់ទិសរាល់ខ្លឹមសារ
សំខាន់ឲ្យការសន្ទនា​ Shangri La 12 លើកនេះ។

        តាមបណ្ឌិត​John Chipman នាយកចាត់ចែងការវិទ្យាស្ថានស្រាវជ្រាវ​យុទ្ធសាស្ត្រ
អន្តរជាតិ​IISS ជាអង្គភាពរៀបចំការសន្ទនា Shangri La ថា​ការចូលរួម​របស់
នាយករដ្ឋមន្ត្រីវៀតណាមនិងបណ្ដាទស្សនៈរបស់វៀតណាមអំពីបណ្ដាបញ្ហាការពារ
ជាតិនាបច្ចុប្បន្នក៏ដូចជាឱកាសដោះស្រាយជំលោះនឹងបង្កើនបន្ថែមកំលាំងសង្កត់
ឲ្យការពិភាគ្សាសំខាន់អំពីសន្តិសុខដំបន់។ សាស្ត្រាចារ្យ Carrlyle A.Thayer អ្នក
ជំនាញការ អំពីអាស៊ីអាគ្នេយ៍នៃសាលាសភាបណ្ឌិតការពារប្រទេសអូស្ត្រាលីបាន
ចាត់ទុកថា÷ វៀតណាមអាចរង់ចាំរាល់បញ្ហាសន្តិសុខដែលបណ្ដាលឡើងការព្រួយ
បារម្មណ៍​នឹង​បានលើកយកមកនិយាយយ៉ាងគ្រប់គ្រាន់នៅវេទិកានេះ។

        ការដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទទួលសេចក្ដី​អញ្ជើញរបស់រដ្ឋាភិបាលសិង្ហបុរី និងគណះចាត់តាំង ចូលរួមនិងថ្លែងមតិនៅពិធី​
បើក Shangri La ទី១​២ បានសរអោយឃើញនូវកិត្យានុភាព និងតួនាទីរបស់​វៀត​
ណាម​កាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះក៏បានសរអោយ​ឃើញថា÷វៀតណាមកំពុងសកម្មធ្វើសមាហរណកម្ម ត្រៀមខ្លួនជាស្រេច​សហប្រតិបត្តិការសមភាព ដោយឈរលើស្មារតីស្ថាបនា ដើម្បីបរិយាកាសសន្តិភាព
 សន្តិសុខ និងការអភិវឌ្ឍន៍របស់តំបន់និងពិភពលោក។

        ក្នុងរយះពេល១១ឆ្នាំកន្លងទៅ ជំនួបសន្ទនា Shangri La ត្រូវបានមជ្ឈដ្ឋាន​អ្នក​សង្កេតការណ៍អន្តរជាតិ និងរដ្ឋាភិបាលប្រទេសជាច្រើនវាយតំលៃជាវេទិកាសំខាន់
ក្នុងការនាំចេញបណ្ដាដំណោះស្រាយដោយសន្តិវិធី សំរាប់ទ្វីបអាស៊ី។ ការមានវត្តមាន
របស់នាយករដ្ឋ​មន្ត្រី Nguyen Tan Dung ក្នុងតួនាទីជាវាក្មិនស្នូល នៅទីនេះ បានអះអាង
នូវ​កិត្យានុភាព​របស់វៀតណាម ក្នុងសហគមន៍អន្តរជាតិ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ