សន្និសីទកាសែតប្រចាំក្រសួងការបរទេស
(VOV) /  
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi (vov.vn) |
VOV-នៅសន្និសីទកាសែតជាប្រចាំដោយក្រសួងការបរទេសវៀតណាម
រៀបចំនាថ្ងៃទី៤កក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong
Thanh Nghi បានប្រកាសសកម្មភាពកិច្ចការបរទេសមួយចំនួនរបស់វៀតណាម
ក្នុងខែកក្កដាឆ្នាំ២០១៣។ ព្រឹត្តិការណ៍ការទូតគួរឲ្យយកចិត្តទុកដាក់មួយគឺនា
ថ្ងៃទី៩កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងសមភាគី
ឡាវលោក Thongsing Thammavong បានចូលរួមពិធីបើកសម្ភោធន៍បង្គោលសីមា
លេខ៤៦០នៅច្រកទ្វា Thanh Thuy ខេត្ត Nghe An-វៀតណាម និង Nam On ខេត្ត
Bolikhamsay-ឡាវ និងចូលរួមពិធីស្វាគមសំរេចការងារខ័ណ្ឌសីមាបោះបង្គោល ព្រំដែនវៀតណាម-ឡាវ។
“នេះជាព្រឹត្តិការណ៍មានអត្ថន័យដ៏សែនសំខាន់កត់សម្គាល់ការសំរេចគំរោង
ការបង្កើននិងស្ដាប្រព័ន្ធខ័ណ្ឌសីមាព្រំដែនវៀតណាម-ឡាវលើស្ថានភាពជាក់
ស្ដែងរួមចំណែកកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពស្ថិរភាពសហប្រតិបត្តិការ
អភិវឌ្ឍន៍រួម។ ក្នុងឱកាសនេះដែរភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ថ្នាក់រដ្ឋាភិបាលដោះស្រាយបញ្ហាប្រជាជនបំលាស់ទីលំនៅដោយសេរីនិង
អាពាពិពារហ៍នៅដំបន់ព្រំដែនវៀតណាម-ឡាវ៕”
-VOV