សន្និសីទកាសែតប្រចាំខែ របស់ក្រសួងការបរទេសវៀតណាម
(VOV)_នាថ្ងៃទី ៨ វិច្ឆិកា នៅសន្និសីទកាសែតប្រចាំខែ របស់ក្រសួងការបរទេស វៀតណាម ឆ្លើយសំនួរអំពីប្រតិកម្មរបស់វៀតនាម ចំពោះការដែលរដ្ឋាភិបាលឡាវ សម្រេចចិត្ត បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី Sayaburi អ្នកនាំពាក្សនៃក្រសួង ការបរទេសវៀតណាម លោក Luong Thanh Nghi បានលើកច្បាស់ថា៖
“ យើងខ្ញុំបានដឹងថា៖ រដ្ឋាភិបាលឡាវ សម្រេចចិត្តបើកការដ្ឋានកសាងសំណង់ វារីអគ្គិសនី Sayaburi ក្រោយពីបានកែប្រែគំរោងគូប្លង់របស់សំណង់ ដើម្បីកាត់បន្ថយ ការជះឥទ្ធិពល ចំពោះភូមិភាគក្រោមទន្លេ ។ យើងខ្ញុំមានគោលបំណងថា៖ ភាគីឡាវ
នឹងបន្តស្រាវជ្រាវ ការជះឥទ្ធិពលដល់បរិស្ថាន និង សម្រេចគំរោងគូប្លង់នៃ ទំនប់ Sayaburiយ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ រួមសហការជាមួយវៀតណាម កម្ពុជា ថៃ ដំណើ
ការស្រាវជ្រាវ ទូទៅ ម៉ត់ចត់ លើគ្រប់វិស័យ នូវរាល់ការរងឥទ្ធិពលចំពោះបរិស្ថាន សេដ្ឋ កិច្ច សង្គម នៃសំណង់វារីអគ្គិសនីទាំងអស់ លើទន្លេមេគង្គ។”
នៅសន្និសីទកាសែតនេះដែរ លោក Luong Thanh Nghi ក៏បានអោយដឹងអំពី៖ រាល់ សកម្មភាពកិច្ចការបរទេសសំខាន់ ក្នុងរយះពេលខាងមុខនេះដែរ។ ក្នុងនោះ មានព្រឹត្តិ
ការណ៍ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung នឹងអញ្ចើញចូលរួម សន្និសីទកំពូល
អាស៊ាន លើកទី ២១ និងសន្និសីទជាន់ខ្ពស់ទាក់ទិននានា ដែលប្រព្រឹត្តទៅ ពីថ្ងៃទី ១៧
ដល់ថ្ងៃទី ២០វិច្ឆិកា នៅភ្នំពេញ របស់ កម្ពុជាដែរ៕
|
អ្នកនាំពាក្សនៃក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi (internet) |