សន្និសីទជាន់ខ្ពស់ស្តីអំពីអាជីវកម្មនិងវិនិយោគបានបើកនៅប្រ៊ុយណេ
|
រូបថតៈ phunutoday.vn |
(VOVworld)-នាថ្ងៃទី២០សីហា សន្និសីទជាន់ខ្ពស់ស្តីអំពីអាជីវកម្មនិងវិនិយោគ
អាស៊ាន(ABIS) លើកទី១០ បានបើកនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៅ
រដ្ឋធានី Bandar Seri Begawan របស់ប្រ៊ុយណេ។ គោលដៅរបស់សន្និសីទលើក
នេះ គឺលើកកំពស់ការទាក់ទាញរបស់អាស៊ាន ព្រមទាំងបង្កើនការប្រគួតប្រជែង
ក្នុងតំបន់។ ក្នុងបទថ្លែងមតិបើកសន្និសីទ ព្រះមហាក្សក្រប្រ៊ុយណេ Hassanal
Bolkial បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ ជាចំ ណុចសំខាន់
ក្នុងរបៀបវារៈរបស់អាស៊ាន បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់គោល ដៅបង្កើត
សហគមន៌សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥។ លោកក៏ប្រកាសថា អាស៊ាននឹង បន្តអនុវត្តរាល់ការផ្តួតផ្តើមគំនិតថ្មីសំដៅជួយឧបត្ថម្ភការធ្វើអាជីវកម្ម ៕