សន្និសីទជំរុញវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០១៦នៅខេត្ត Binh Dinh
|
សន្និសីទជំរុញវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០១៦នៅខេត្ត Binh Dinh |
(VOV)_នាព្រឹកថ្ងៃទី៣០មិនា គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh និង
ធនាគារពាណិជ្ជកម្ម វិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) បានរៀបចំសន្និសីទកាសែត ប្រកាសព័ត៍មានអំពីសន្និសីទជំរុញវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ខេត្ត
Binh Dinh ឆ្នាំ ២០១៦។ សន្និសីទនេះនឹងប្រព្រឹត្តទៅនាថ្ងៃ៣មេសា នៅទីក្រុង Quy
Nhon ខេត្ត Binh Dinh ( ភាគកណ្ដាលវៀតណាម)។ នៅទីនេះ ខេត្ត Binh Dinh នឹង
ប្រកាសគំរោងផែនការអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត ដល់ឆ្នាំ ២០២០ និងចក្ខុ
វិស័យដល់ឆ្នាំ ២០៣០ យន្តការ គោលនយោបាយទាក់ទាញការវិនិយោគរបស់
ខេត្ត និងគំរោងការណ៍ទេសចរណ៍ថ្មីៗមួយចំនួន។ ថ្លែងមតិនៅទីនេះ លោក Nguyen
Tuan Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានអោយដឹងថា៖
“ដោយមានគោលដៅនាំទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ របស់ខេត្ត
BinhDinh បានបង្កើតគណៈកម្មាធិការបញ្ជាណែនាំអភិវឌ្ឍន៍ទេសចរណ៍កសាងផែន
ការអភិវឌ្ឍន៍ទេសចរណ៍ កសាងបរិយាកាសទេសចរណ៍ឆ្នេសមុទ្រ Quy Nhon ។
ខេត្តក៏បានវិនិយោគហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កលក្ខណះងាយស្រួលសំរាប់ភ្ញៀវ
ទេសចរមកទស្សនាផងដែរ៕”