សន្និសីទពន្លឿនការវិនិយោគ ពាណិជ្ជកម្មកសិកម្ម ជនបទនៅតំបន់វាលទំនាបទន្លេ Cuu Long ប្រារព្វឡើង

សន្និសីទពន្លឿនការវិនិយោគ ពាណិជ្ជកម្មកសិកម្ម ជនបទនៅតំបន់វាលទំនាបទន្លេ Cuu Long ប្រារព្វឡើង - ảnh 1
តំបន់វាយទំនាបទន្លេ Cuu Long ជាតំបន់មានសក្ដានុភាពជាច្រើនក្នុងការអភិឌ្ឍន៍កសិកម្ម


(VOVworld) - សន្និសីទពន្លឿនការវិនិយោគ ពាណិជ្ជកម្មកសិកម្ម ជនបទនៅតំបន់
វាលទំនាបទន្លេ Cuu Long ប្រារព្វឡើងនាព្រឹកថ្ងៃទី៦​ វិច្ឆិការនៅខេត្ត Soc Trang ភាគ
ខាងត្បូងវៀតណាម ជាព្រឹត្តការណ៍សំខាន់នៃវេទិការសហប្រតិបតិ្តការសេដ្ឋកិច្ច
តំបន់វាលទំនាបទន្លេ Cuu Long។សន្និសីទនេះជាឱកាសដើម្បីឧទ្ទេសនាម ផ្សព្វ
ផ្សាយសក្ដានុភាពឧត្តមភាព ស្វែងយល់បរិយាកាស យន្តការគោលនយោបាយក្នុង
កិច្ចសហប្រតិបតិការវិនិយោគលើវិស័យកសិកម្ម ជនបទនៅតំបន់វាយទំនាបទន្លេ
Cuu Long។
នៅទីនេះ បណ្ដាដំណាងបានប្រមូលផ្ដុំពិភាគ្សា ដើម្បីស្វែងរកការផ្ដើមគំនិតដំណោះ
ស្រាយ គោលនយោបាយសមស្របជាមួយលក្ខណៈពិសេសនៅតំបន់នេះ សំដៅ
អភិវឌ្ឍន៍យ៉ាងចីរភាពផលិតកម្មកសិកម្ម លើកកំពស់គុណភាពនិងតំលៃនៃកសិផល តាមនោះលើកកំពស់ជីវភាពរស់នៅសំរាប់ប្រជាកសិករ។ស្ដីពីការកំណត់ទិសដៅ
អភិឌ្ឍន៍កសិកម្មជនបទនាពេលខាងមុខលោក Nguyen Phong Quang អនុប្រធាន
គណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិច បានឲ្យដឹងថា ត្រូវផ្ដោតសំខាន់
ទៅលើការអភិវឌ្ឍន៍ផលិតផលមុខព្រួញក្នុងតំបន់ដូចជា ស្រូវ ផ្លែឈើ និងជល
ផល។
“សន្និសីទនេះ ប្រមូលផ្ដុំអំពាវនាវការវិនិយោគបណ្ដាគម្រោងការណ៍ សំណង់ក្នុង
វិស័យមានឧត្តមភាពនៅតំបន់។នោះគឺ ការអភិវឌ្ឍន៍កសិកម្ម ជនបទតាមទិស
ផ្សារភ្ជាប់បណ្ដាតំបន់ អនុវត្តវិទ្យាសាស្ត្របច្ចេកទេស បច្ចេកវិទ្យាខ្ពស់ចូលក្នុង
ផលិតកម្មកសិក​ម្ម កែលំអរចំណូលសំរាប់ប្រជាកសិករ រួមចំណែកជំរុញការផ្ដួច
ផ្ដើមគំនិតស្តីអំពីការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ”៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ