សន្និសីទរដ្ឋមន្ត្រីការបរទេសនៃវេទិការ ASEM លើកទី ១១ បានបញ្ចប់ប្រកបដោយជោគជ័យ
|
សន្និសីទរដ្ឋមន្ត្រីការបរទេសនៃវេទិការសហប្រ តិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានៅ New Delhi ឥណ្ឌា បានបញ្ចប់ប្រកបដោយជោគជ័យ។
(Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា សន្និសីទរដ្ឋមន្ត្រីការបរទេសនៃវេទិការសហប្រតិបត្តិ
ការអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានៅ New Delhi
ឥណ្ឌា បានបញ្ចប់ប្រកបដោយជោគជ័យ។ បណ្ដារដ្ឋមន្ត្រីបានអនុម័តលើសេចក្តីថ្លែង
ការប្រធានដោយមានសេចក្តីសម្រេចសំខាន់អំពីទិសដៅនិងកម្មវិធីសហប្រតិបត្តិការ
នៃវេទិការនាពេលខាងមុខ។ សន្និសីទបានអនុម័តលើការផ្តើមគំនិតថ្មីចំនួន ១៦ បង្កើតក្រុមសហប្រតិបត្តិការតាមវិស័យជាក់ស្តែងចំនួន ១២ និងពិភាក្សាអំពីការត្រៀម
រៀបចំសំរាប់ការចូលរួម ASEM របស់ Croatia នាពេលខាងមុខ។ បណ្ដាតំណាងបាន
អះអាងនូវការខំប្រឹងប្រែងរៀបចំប្រកបដោយជោគ ជ័យសន្និសីទជាន់ខ្ពស់ ASEM
លើកទី ១០ នៅទីក្រុង Milan អ៊ីតាលី នាចុងឆ្នាំ ២០១៤ និងសន្និសទីរដ្ឋមន្ត្រីការ
បរទេស ASEM លើកទី ១២ នៅ Luxembourg នាឆ្នាំ ២០១៥ ក៏ដូចជា រាល់សកម្មភាព
ជាក់ស្តែងឆ្ពោះទៅការរំលឹកខួបអនុស្សារវរី យ៍លើកទី ២០ នៃទិវាបង្កើតវេទិការ ASEM (១៩៩៦-២០១៦)។
ក៏ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc បានឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មាន។ ក្នុងនោះ លោក Ha Kim Ngoc បាន
សង្កត់ធ្ងន់ថា៖ គណៈប្រតិភូវៀតណាមគួបផ្សំយ៉ាងជិតស្និតជាមួយប្រទេសម្ចាស់
ផ្ទះឥណ្ឌានិងបណ្ដាប្រទេសជាសមាជិក ASEM ផ្សេងៗទៀតរួមចំណែកយ៉ាងសកម្ម
ចូលក្នុងខ្លឹមសារសំខាន់ៗនៅសន្និសីទលើកនេះ ជាពិសេស ក្នុងការគ្រប់គ្រងប្រភព
ទឹកចីរភាព។ ការផ្តើមគំនិតជាច្រើនរបស់វៀតណាមសំដៅបង្កើនភាពជាក់ស្តែងនៃ
កិច្ចសហប្រតិបត្តិការក្នុង ASEM ត្រូវបានឯកភាព នាំចូលក្នុងឯកសារនៅសន្និសីទ
លើកនេះ៕