សន្និសីទ EAC បានបើកនៅ Tanzania សំដៅពិភាក្សាអំពីវិបត្តិនៅ Burundi


សន្និសីទ EAC បានបើកនៅ Tanzania សំដៅពិភាក្សាអំពីវិបត្តិនៅ Burundi  - ảnh 1
សន្និសីទ EAC បានបើកនៅ Tanzania សំដៅពិភាក្សាអំពីវិបត្តិនៅ Burundi (Image: VNA)

(VOVworld) – សន្និសីទកំពូលសហគមន៍អាហ្វ្រិកខាងកើត (EAC) បាន
បើកជាផ្លូវការ នៅរដ្ឋធានី Dar es Salaam របស់ Tanzania នាថ្ងៃទី ៣១
ឧសភា  សំដៅពិភាក្សាអំពីដំណោះស្រាយវិបត្តិ នយោបាយនៅ Burundi។
ប៉ុន្តែ ប្រធានាធិបតីរបស់ Burundi លោក Pierre Nkurunziza មិនបានចូលរួម
សន្និសីទលើកនេះឡើយជំនួសនោះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ
បានចូលរួមវិញ។ បណ្ដាថ្នាក់ដឹកនាំរបស់ EAC បានអំពាវនាវឲ្យផ្អាក់
ការបោះឆ្នោតប្រធានាធិបតីនៅ Burundi ក៏ដូចជា អនុវត្តរាល់វិធាន
ការណ៍ផ្សេងៗទៀត ក្នុងនោះ មានការចាប់ផ្តើមសកម្មភាពនៃទីភ្នាក់
ងារសារព័ត៌មានឯករាជ្យឡើងវិញធានាផលប្រយោជន៍ស៊ីវិលសំរាប់
ភាគីប្រឆាំង។ ស្ថានភាពនៅ Burundi ក្លាយទៅជាស្មុគស្មាញគិតតាំងពី
ពេលដែលប្រធានាធិបតីនៃប្រទេសនេះ លោក Pierre Nkurunziza បានប្រកាសនឹងចូលរួមការបោះឆ្នោតជាថ្មីម្តងទៀតនាថ្ងៃទី ២៥ មេសា។
ភាគីប្រឆាំង បានប្រឆាំងជំទាស់សេចក្តីសម្រេចនេះរបស់លោក Nkurunziza
ហើយចាត់ទុកថា៖ ការនេះគឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ រដ្ឋាភិបាល
Burundi បានអះអាងថា៖ការបោះឆ្នោតរដ្ឋសភានិងប្រធានាធិបតីនឹងត្រូវ
បានរៀបចំឡើងតាមផែនការនាខែមិថុនានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ