សន្និសីទ”APECក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់សតវត្សរ៍ទី២១”ប្រារព្ធឡើងនៅហាណូយ
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅពិធីបើកសន្និសីទ”APECក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់សតវត្សរ៍ទី២១”
(រូបថត៖ tgvn.com.vn) |
(VOVworld)-នាព្រឹកថ្ងៃទី១៥ វិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត
ណាមនិងស្ថាប័នអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានសហការរៀបចំ
ឡើងពិធីបើកសន្និសីទ “APEC ក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់សតវត្សទី២១”។នេះ
ជាព្រឹត្តិការណ៍ជាន់ខ្ពស់ដំបូងក្នុងក្របខ័ណ្ទវេទិការ APEC ដែលបានរៀបចំឡើង
នៅវៀតណាមគិតចាប់តាំងពីសន្និសិទជាន់ខ្ពស់ APEC ឆ្នាំ២០០៦ និងត្រូវបានចាត់
ទុកជាព្រឹត្តិការណ៍គូសសញ្ញាសំគាល់១៥ឆ្នាំដែលវៀតណាមចូលរួមសហគមន៍នេះ។សន្និសីទលើកនេះមានការចូលរួមដោយ អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក
Vu Khoan អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោក Alexander Downer បណ្ដា
ឯកអគ្គរដ្ឋទូតនិងតំណាងនៃបណ្ដាខឿនសេដ្ឋកិច្ចសមាជិក APEC និងតំណាងចំនួន
១៥០នាក់នៅក្នុងនិងក្រៅប្រទេសទៀតផង។
ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
លោក Pham Binh Minh បានលើកច្បាស់ថាផ្ទាំងគំនូរសេដ្ឋកិច្ច នយោបាយនៅដំបន់
អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោកកំពុងមានការផ្លាស់ប្ដូរជ្រាលជ្រៅជាច្រើន ដែល
មានលក្ខណៈជារបត់។រាល់សមាជិក APEC កំពុងរួមគ្នាចែករំលែកផលប្រយោធន៍
និងការទទួលខុសរួមធំៗ។នោះគឺជាការជួយឧបត្ថម្ភបណ្ដាសមាជិកខឿនសេដ្ឋកិច្ច
ស្ដារឡើងវិញជំរុញខ្លាំងតភ្ជាប់សេដ្ឋកិច្ចនៅដំបន់ ថែរក្សារសន្តិភាព ស្ថេរភាព កិច្ច
សហប្រតិបតិ្តការនិងតួនាទីនាំមុខរបស់ដំបន់អាស៊ី-ប៉ាស៊ីហ្វិក្នុងខឿនសេដ្ឋកិច្ច
ពិភពលោក។
ស្ដីពីការចូលរួមរបស់វៀតណាមក្នុង APEC ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួង
ការបរទេស លោក Pham Binh Minh បានអះអាងថាការសំរេចចូលរួមវេទិការ APEC
មុននេះ១៥ឆ្នាំជាជំហានអនុវត្តដ៏សំខាន់នូវនយោបាយការបរទេសបើកទូលាយ
និងធ្វើសមាហរណកម្មចូលខឿនសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណា៖
“វៀតណាមកំពុងបោះជំហានចូលក្នុងសម័យកាលយុទ្ធសាស្ត្រថ្មី បន្តផ្លាស់ប្តូរថ្មី
ប្រកបដោយស៊ីជំរៅជាង រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ និងម្ចាស់ការ
សកម្មធ្វើសមាហរណកម្មលើគ្រប់វិស័យ។ដូច្នេះ តំបន់អាស៊ី-ប៉ាស៊ីហ្វីក និយាយរួម
និងវេទិកាAPEC និយាយដោយឡែកមានអត្ថន័យសំខាន់ពិសេសសំរាប់វៀតណាម
ដូច្នេះ ការកំណត់គោលនយោបាយ១របស់វៀតណាមនោះគឺ សហប្រតិបត្តិការជា
មួយបណ្ដាសមាជិកAPEC ឆ្ពោះទៅការបង្កើត តំបន់អាស៊ី-ប៉ាស៊ីហ្វីកមួយម្ចាស់ការ
សាមគ្គីភាព រួមគ្នាអភិវឌ្ឍន៍ សមភាពនិងចីរភាព”។
សន្និសីទក៏បានលៃទុកពេលវេលាពិភាគ្សាវាយតំលៃអំពីរយៈពេល១៥ឆ្នាំចូលរួម
APEC របស់វៀតណាម។ បណ្ដាសមាជិក APEC បានវាយតំលៃខ្ពស់តួនាទី ការ
ចូលរួមម្ចាស់ការសកម្មនិងប្រសិទ្ធភាពរបស់វៀតណាមក្នុង APEC ក៏ដូចជាបណ្ដា
យន្តការចងសម្ព័ន្ធសេដ្ឋកិច្ចដំបន់។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀត
ណាមលោក Nguyen Cam Tu បានចាត់ទុកថា៖
“ជាវេទិកាសេដ្ឋកិច្ចបើកចំហរ APEC បាននាំមកនូវកិច្ចព្រមព្រៀងគ្មានចរិត
លក្ខណៈជាកិច្ចសន្យាសមស្របនឹងប្រទេសមានសម័ត្ថភាពអភិវឌ្ឍន៍ដូចជាវៀត
ណាម។ ទី២ APEC មានកម្មវិធីជាក់ស្ដែងដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្ម។ ទី៣ APEC
មានយន្តការសន្ទនាបើកចំហរអំពីគោលនយោបាយ ពិសេសគឺគោលនយោបាយ
ពាណិជ្ជកម្ម។”
សមាជិក APEC និងលេខាធិការដ្ឋានក៏វាយតំលៃខ្ពស់ការដែលវៀតណាម
រៀបចំសន្និសីទលើកនេះ ចាត់ទុកនេះជាជំហានចាប់ផ្ដើមសកម្មឲ្យការដែលវៀតណាមទទួលរៀបចំសន្និសីទជាន់ខ្ពស់ APEC លើកទី២៥និងបណ្ដាសកម្មភាពរបស់
ឆ្នាំ APEC ២០១៧។ លោក David Dodwell ដំណាងក្រុមប្រឹក្សាអាជីវកម្ម APEC
(ABAC) បានសង្កត់ធ្ងន់ថា៖
“ខ្ញុំស្វាគមការផ្ដើមគំនិតរបស់វៀតណាមរៀបចំសន្និសីទលើកនេះ ពីព្រោះថាវៀតណាមនឹងទទួលរៀបចំសន្និសីទ APEC នាឆ្នាំ២០១៧ ដោយហេតុនេះ ខ្ញុំចាត់
ទុកថា នេះជាជំហានត្រៀមរៀបចំដ៏ល្អរបស់រដ្ឋាភិបាលវៀតណាម ធានាឲ្យជោគ
ជ័យរបស់ឆ្នាំ APEC ២០១៧៕”
-VOVWORLD