សប្តាហ៍ភាពយន្តអាស៊ាននៅអូតាវ៉ា

(VOVWORLD) -ក្នុងបណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន (១៩៦៧ - ២០១៧) លើកទី ៤០ ទិវាទំនាក់ទំនងដៃគូសន្ទនា អាស៊ាន - កាណាដា និងលើកទី ១៥០ ទិវាបង្កើតសហព័ន្ធកាណាដានោះ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៦ កញ្ញា នៅទីក្រុង អូតាវ៉ា ប្រទេសកាណាដាបានប្រព្រឹត្តិទៅ សប្តាហ៍ភាពយន្ត អាស៊ាន ២០១៧។
សប្តាហ៍ភាពយន្តអាស៊ាននៅអូតាវ៉ា - ảnh 1សប្តាហ៍ភាពយន្តអាស៊ាននៅអូតាវ៉ា 

ក្នុងបណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន (១៩៦៧ - ២០១៧) លើកទី ៤០ ទិវាទំនាក់ទំនងដៃគូសន្ទនា អាស៊ាន - កាណាដា និងលើកទី ១៥០ ទិវាបង្កើតសហព័ន្ធកាណាដានោះ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៦ កញ្ញា នៅទីក្រុង អូតាវ៉ា ប្រទេសកាណាដាបានប្រព្រឹត្តិទៅ សប្តាហ៍ភាពយន្ត អាស៊ាន ២០១៧។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌លើកដំបូង ដែលបានស្ថានទូត អាស៊ានទាំង ៧ ប្រចាំនៅអូតាវ៉ារៀបចំឡើង។

ខ្សែភាពយន្តចំនួន ៧ នៃប្រទេសអាស៊ានទាំង ៧ ប្រចាំនៅកាណាដាបានចាក់បញ្ចាំងនៅទីតាំងវប្បធម៌សាធារណៈនៅមជ្ឈមណ្ឌលទីក្រុងគឺរោងមហោស្រព Mayfair និងបណ្ណាល័យសាធារណៈ អូតាវ៉ា។ ខ្សែភាពយន្តទាំងនេះរួមមាន៖ “Yasmine” (ប្រ៊ុយណេ)  “Laskar Pelangi/The Rainbow Troops” (ឥណ្ឌូនេស៊ី)     “Kayan Beauties” (មីយ៉ាន់ម៉ា)    “Puteri Gunung Ledang-A Legendary Love Story” (ម៉ាឡេស៊ី)      “Sonata” (ហ្វីលីពីន)      “The Teacher’s Diary” (ថៃ) និង  “ខ្ញុំឃើញ ផ្កាលឿងលើស្មៅបៃតង "(វៀតណាម)។តាមរយៈវណ្ណកម្មភាពយន្តទាំងនេះ ប្រទេសអាស៊ាននីមួយៗមានឱកាសឧទ្ទេសនាមអត្តសញ្ញាណ ប្រពៃណីវប្បធម៌ សិល្បៈរបស់ខ្លួន តាមនោះរួមវិភាគទានបង្កើនការជួបប្រាស្រ័យ ផ្លាស់ប្ដូរវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ