សម្មភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh នៅខាងក្រៅសន្និសីទកំពូលស្ដីពីនារីសកល
(VOVWORLD) -លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនាមហាវិទ្យាល័យបច្ចេកវិទ្យាភូមិន្ទ Melbourne (RMIT) និងជួបសំណេះសំណាលជាមួយនិស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅសាលា។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh |
ក្នុងឱកាសចូលរួមសន្និសីទកំពូលស្ដីពីនារីសកល ២០១៨ ដែលត្រូវបានរៀបចំឡើងនៅអូស្រាលី ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ មេសា ឆ្នាំ ២០១៨ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានមានសកម្មភាពទ្វេភាគីមួយចំនួននៅរដ្ឋ Victoria ដែលជារដ្ឋមានសក្កានុភាពសហប្រតិបត្តិការលើវស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបណ្ដុះបណ្ដាលជាមួយវៀតណាម។
ក៏ក្នុងថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនាមហាវិទ្យាល័យបច្ចេកវិទ្យាភូមិន្ទ Melbourne (RMIT) និងជួបសំណេះសំណាលជាមួយនិស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅសាលា។ អញ្ជើញថ្លែងមតិនៅទីនេះ សោកស្រីអនុប្រធានរដ្ឋមានបំណងថា៖និស្សិតវៀតណាមនឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីរួមចំណែកកសាងប្រទេសជាតិ។
ក៏នាថ្ងៃទី ២៣ មេសា លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនាកសិដ្ឋានដាំ ប៉េងប៉ោះបច្ចេកវិទ្យាខ្ពស់ Lotus Farm របស់វិនិយោគិនជនជាតិវៀតណាម ១ រូប។
នាយប់ថ្ងៃទី ២៣ មេសា លោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយគណកម្មាធិការនៃសមាគមធុរកិច្ចអាណិកជនេវៀតណាមប្រចាំនៅអូស្រាលីផងដែរ៕