សម័យប្រជុំលើកទី១២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកជាផ្លូវការ
(VOVWORLD) -នាថ្ងៃទី១១កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបាន បើកសម័យប្រជុំលើកទី១២ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋ សភា លោកស្រី Nguyen Thi Kim Ngan។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមតិក្នុងកិច្ចប្រជុំ |
អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកស្រី Nguyen Thi Kim Ngan បានជូនដំណឹងនូវខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំលើកនេះ។ ទន្ទឹមជាមួយគ្នានោះ អង្គ ប្រជុំក៏បានផ្តល់មតិទៅលើការបែងចែក និងប្រើប្រាស់ថវិការរដ្ឋសម្រាប់ឆ្នាំ២០១៦។ ប្រ ធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានឲ្យដឹងថា គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានឯកភាពបើកកិច្ចប្រជុំជាប្រចាំនាថ្ងៃទី១០ជារៀងរាល់ខែផង ដែរ៕