សារព័ត៌មានត្រូវបំផុសស្មារតីសាមគ្គីប្រមូលផ្តុំប្រជាជននិងរួមចំណែកចូលក្នុងការ អភិវឌ្ឍន៍របស់ប្រទេសជាតិ
|
ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan អញ្ជើញទៅទស្សនាស្ថាប័នសារព័ត៌មានមួយចំនួន |
(VOVworld)- សារព័ត៌មានត្រូវបំផុសស្មារតីសាមគ្គីប្រមូលផ្តុំប្រជាជននិងរួម
ចំណែកចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នេះជាការអះអាងរបស់ប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan
នៅពេលលោកអញ្ជើញទៅទស្សនាស្ថាប័នសារព័ត៌មានមួយចំនួននាព្រឹកថ្ងៃទី
១៨មិថុនា ក្នុងឱកាសរំលឹកខួបលើកទី៩១នៃទិវាសារព័ត៌មានបដិវត្តន៍វៀត
ណាមថ្ងៃទី២១មិថុនា។ នៅទីនេះ លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់
ចំពោះស្នាដៃរបស់ស្ថាប័នសារព័ត៌មានក្នុងការផ្សព្វផ្សាយនូវគោលមាគ៌ា គោល
នយោបាយរបស់បក្សនិងរដ្ឋ រួមចំណែកចូលក្នុងការកំណត់ទិសដៅ បង្កើត ការ
ស្រុះចិត្តគំនិតនិងសាមគ្គីភាពក្នុងប្រជាជន។ លោកNguyen Thien Nhan បានស្នើរ
ឲ្យស្ថាប័នសារព័ត៌មាននានាត្រូវផ្លាស់ប្តូរខ្លឹមសារ រូបភាពនិងបង្កើត ឡើងនាទីផ្ស
ព្វផ្សាយជាភាសាបរទេស សំដៅបំផុសស្ថារតីសាមគ្គី ប្រមូល ផ្តុំប្រជាជននិងរួម
ចំណែកចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕