សារព័ត៌មានហុងគ្រីស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសហុងគ្រី

(VOVWORLD) -  ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងធ្វើឱ្យទំនាក់ទំនងនយោបាយ និងការទូតកាន់តែស៊ីជម្រៅ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ កិច្ចសហប្រតិបត្តិការអប់រំ ការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគី។
សារព័ត៌មានហុងគ្រីស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសហុងគ្រី - ảnh 1ប្រព័ន្ធផ្សព្វផ្សាយហុងគ្រីរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម។ រូបថត៖ VOV

ក្នុងរយៈពេល២ថ្ងៃកន្លងទៅ សារព័ត៌មានហុងគ្រីបានចុះផ្សាយព័ត៌មានជាច្រើនដោយស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទៅកាន់ប្រទេសហុងគ្រី។ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយហុងគ្រីមួយចំនួន (ដូចជា ទីភ្នាក់ងារព័ត៌មានហុងគ្រី, index.hu, magyarnemzet.hu...) បានរាយការណ៍ថា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រីនាថ្ងៃទី ១៨ ខែមករា (ម៉ោងក្នុងតំបន់)។ កាសែតនានាបានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងហុងគ្រី និងវៀតណាម ហើយបានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងធ្វើឱ្យទំនាក់ទំនងនយោបាយ និងការទូតកាន់តែស៊ីជម្រៅ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ កិច្ចសហប្រតិបត្តិការអប់រំ ការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគី។ ប្រព័ន្ធផ្សព្វផ្សាយហុងគ្រីបានរាយការណ៍ថា ជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដោយផ្អែកលើកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងទសវត្សរ៍កន្លងមក និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ទិសដៅនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ