សារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ដល់ការបោះឆ្នោតទំនុកទុកកិច្ចនៅវៀតណាម
|
សារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ដល់ការបោះឆ្នោតទំនុកទុកកិច្ចនៅវៀតណាម (Image: VOV) |
(VOVworld) – មិនត្រឹមតែ ប្រជាជនក្នុងប្រទេសវៀតណាម ប៉ុណ្ណោះទេ ថែមទាំង មជ្ឈដ្ឋានអ្នកសារព័ត៌មានអន្តរជាតិក៏បានយកចិត្តទុកដាក់ដល់លទ្ធផលនៃការ
យកសន្លឹកទំនុកទុកចិត្តចំពោះមន្ត្រីជួរមុខវៀតណាមចំនួន ៥០ រូប ដែលត្រូវបាន
ប្រកាស នាថ្ងៃទី ១៥ វិច្ឆិកា ទៀតផង។
តាមទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បានចុះផ្សាយអត្ថបទ នាថ្ងៃទី ១៥ វិច្ឆិកា ក្រោមចំណងជើងថា៖ “នាយករដ្ឋមន្ត្រីវៀតណាមដណ្តើមបានការគាំទ្រដ៏ទូលំទូលាយ ក្នុងការយកសន្លឹកទំនុកទុកចិត្តនៅរដ្ឋសភា”។ អត្ថបទសរសេរបានវាយតំលៃថា៖
“នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឆ្លងកាត់ការត្រួតពិនិត្យខាងទំនុកទុកចិត្ត របស់រដ្ឋសភាវៀតណាម។ ពីនោះ បង្កើនការជះឥទ្ធិពលរបស់ខ្លួនក្នុងបក្សកម្មុយនិស្ត
វៀតណាម”។ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេសបានវាយតំលៃថែមទៀតថា៖ អត្រា សម្លេងគាំទ្រពោលខាងលើបានសឲ្យឃើញថា៖ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជំនះពុះពារលើខ្យល់ព្យុះនៃការលំបាកលើវិស័យសេដ្ឋកិច្ចក្នុងអណត្តិលើកទី
២ របស់ខ្លួន។
ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានបញ្ជាក់ថា៖ ការយកសន្លឹក
ទំនុកទុកចិត្តលើកទី ២ នេះគឺជាការខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ហាញពីការ
ទទួលខុសត្រូវរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី Nguyen Tan Dung ដែលទទួលបាន
ការគាំទ្រជាច្រើន។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ទីភ្នាក់ងារសារព័ត៌មានរបស់
ចិន Xinhua ឬ កាសែតល្បីឈ្មោះរបស់សឹង្ហបុរី Straits Times ក៏បានផ្សាយព័ត៌មានជា ច្រើនអំពីព្រឹត្តិការណ៍នេះ ផងដែរ៕