អ្នកបោះឆ្នោតក្នុងទូទាំងប្រទេសព្រមព្រៀងជាមួយលទ្ធផលនៃការយកសន្លឹកទំនុកទុកចិត្តរបស់រដ្ឋសភា


អ្នកបោះឆ្នោតក្នុងទូទាំងប្រទេសព្រមព្រៀងជាមួយលទ្ធផលនៃការយកសន្លឹកទំនុកទុកចិត្តរបស់រដ្ឋសភា - ảnh 1
អ្នកបោះឆ្នោតក្នុងទូទាំងប្រទេសព្រមព្រៀងជាមួយលទ្ធផលនៃការយកសន្លឹកឆ្នោតទំនុកទុកចិត្ត
របស់រដ្ឋសភា (Image: VOV)

(VOVworld) – បន្ទាប់ពី រដ្ឋសភាវៀតណាមបានប្រកាសលទ្ធផលនៃការយកសន្លឹក​ឆ្នោតទំនុកទុកចិត្តចំពោះមុខងារស្នូលចំនួន ៥០ ដែលរដ្ឋសភាជ្រើសតាំងឬសច្ចានុម័ត អ្នកបោះឆ្នោតក្នុងទូទាំងប្រទេសបានចាត់ទុកថា៖ លទ្ធផលនេះបានបង្ហាញដ៏ត្រឹមត្រូវ
និងបរានុម័តនូវគុណសម្បត្តិនិងភាពអន់ខ្សោយរបស់អ្នកប្រមុខក្រសួងផ្នែកនានា។
លោកស្រី Tran Thi Thien អ្នកបោះឆ្នោតនៅខ័ណ្ឌ Hung Binh ទីក្រុង Vinh (ភាគកណ្ដាល
វៀតណាម) បានចាត់ទុកថា៖

“លទ្ធផលដូច្នេះគឺត្រឹមត្រូវណាស់។ យើងខ្ញុំមានគោលបំណងថា៖ តាមរយៈការបោះ​ឆ្នោតយកសន្លឹកទំនុកទុកចិត្តលើកនេះ បណ្ដារដ្ឋមន្ត្រីនឹងអ្នកប្រមុខដឹងអំពីសមត្ថភាព
និងការទទួលខុសត្រូវរបស់ខ្លួនដើម្បីខំប្រឹងប្រែងថែមទៀតក្នុងការអនុវត្តភារកិច្ច
ដែលបក្សរដ្ឋ និងប្រជាជនបានប្រគល់។”

រីឯកខ្លួនវិញ លោក Vu Xuan Dai  អ្នកបោះឆ្នោតនៅខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) បានវាយតំលៃថា៖

“ខ្ញុំឃើញថា៖ ការយកសន្លឹកទំនុកទុកចិត្តនៅរដ្ឋសភាលើកនេះត្រូវបានអនុវត្តដ៏ល្អ បើប្រៀបនឹងការយកសន្លឹកឆ្នោតទៅមិញ។ សមាជិកសមាជិការសភាដែលទទួល បានសម្លេងគាំទ្រខ្ពស់បំផុតគឺត្រឹមត្រូវណាស់។ យើងខ្ញុំមានគោលបំណងថា៖ បណ្ដា រដ្ឋមន្ត្រីនឹងបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីសម្រេចភារកិច្ច
ដែលត្រូវ បានប្រគល់នាខាងមុខឲ្យបានល្អថែមទៀត។”

បណ្ដាអ្នកបោះឆ្នោតមានគោលបំណងថា៖ ការយកសន្លឹកឆ្នោតទំនុកទុកចិត្តនេះត្រូវ ដំណើការជានកិច្ច។ តាមនោះ បណ្ដាអ្នកប្រមុខក្រសួងផ្នែកនឹងលើកកំពស់ការទទួល ខុសត្រូវរបស់ខ្លួនចំពោះប្រទេសជាតិចំពោះប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ