សារព័ត៍មានអាមេរិក បានផ្សាយព័ត៍មានអំពីដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅវៀតណាម
|
រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton (http://sao.tin247.com) |
នាថ្ងៃទី ១១ កក្កដា សារព័ត៍មានអាមេរិក បានផ្សាយព័ត៍មាន និងរូបភាព អំពីដំណើរ បំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton នៅវៀតណាម
និងបណ្ដាជំនួបសន្ទនាជាមួយ បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់វៀតណាម សំដៅ ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាម និងអាមេរិក។ គេហទំព័រព័ត៍មានរបស់ក្រសួងការបរទេសអាមេរិក បានចុះផ្សាយ បទថ្លែងមតិ របស់រដ្ឋមន្ត្រីការបរទេស Hillary Clintonនៅសន្និសីទកាសែតរួម ជាមួយរដ្ឋមន្ត្រីការ
បរទេស វៀតណាម Pham Binh Minh ក្នុងនោះ លើកច្បាស់នូវបណ្ដាការផ្លាស់ប្តូរ និង
ការបោះជំហានយ៉ាងខ្លាំងក្លា ក្នុងទំនាក់ទំនង វៀតណាម -អាមេរិក។ ក្នុងរយះពេល
កន្លងទៅ ប្រទេសទាំងពីរ បានមានកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដូចជា៖ សន្តិសុខលើសមុទ្រ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម…។ល។ រដ្ឋមន្ត្រីការបរទេស អាមេរិកបានវាយតំលៃយ៉ាងខ្ពស់ តួនាទីដឹកនាំរបស់វៀតណាម ក្នុងតំបន់ ទន្លេមេគង្គក្រោមនិងតំបន់អាស៊ីអាគ្នេយ៍ ពិសេសគឺ បណ្ដាការរួមវិភាគទានរបស់វៀតណាម អោយដំណោះស្រាយការទូត មានចរិតលក្ខណះសហប្រតិបត្តិការ ចំពោះបញ្ហា
ប្រជែងដណ្ដើមដែនដី និងធ្វើអោយអូរស្រាលភាពតានតឹងនៅតំបន់សមុទ្រខាងកើត។
កាសែតប្រចាំថ្ងៃ វិថី Wall បានចុះផ្សាយបទសរសេរដ៏វែងមួយ ស្ដីអំពី ដំណើរ
បំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់របស់រដ្ឋមន្ត្រី ការបរទេស អាមេរិក Hillary។ ក្នុងនោះ អះអាងថាបណ្ដាជំនួបសន្ទនាសំខាន់ៗ របស់ លោកស្រី Hillary ជាមួយបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់វៀតណាម អះអាងជាថ្មី ម្តងទៀត នូវការប្តេជ្ញាចិត្ត របស់ប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងនយោបាយ
និងពាណិជ្ជកម្ម រវាងវៀតណាមនិងអាមេរិក។
កាសែតអេឡិកត្រូនិក នៃវិទ្យុសម្លេងអាមេរិក (VOA ) បានជូនព័ត៍មានថានៅ
វេទិកា អង្គភាពអាជីវកម្មនៅរដ្ឋធានីហាណូយ រដ្ឋមន្ត្រីការបរទេសអាមេរិក បាន
ដាស់តឿនបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ចូរសហប្រតិបត្តិការជាមួយគ្នា ដើម្បីការអភិវឌ្ឍន៍រួម។ រដ្ឋមន្ត្រីការបរទេសអាមេរិក ចាត់ទុកថា នាបច្ចុប្បន្ន នៅមាន សក្ដានុភាពជាច្រើន មិនទានបានធ្វើអាជីវកម្មទេ។
កាសែតក៏បានដក់ស្រង់ពាក្សសំដីរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម Pham
Binh Minh ចាត់ទុកថា៖ការវិនិយោគ និងពាណិជ្ជកម្ម នឹងជានិច្ចកាល ជា កំលាំងចលករ ជំរុញទំនាក់ទំនងទ្វេភាគី វៀតណាម -អាមេរិក។ ប្រទេសទាំងពីរ នឹងមាន ឱកាស ពាណិជ្ជកម្ម និងវិនិយោគជាច្រើន បន្ទាប់ពីដំណើរបំពេញទស្សនកិច្ច
របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលើកនេះ៕