សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅអាហ្វហ្គានីស្ថាន
|
សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅអាហ្វហ្គានីស្ថាន |
(VOVworld)-នាថ្ងៃទី១៩មេសា ប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Ashraf
Ghani និងថ្នាក់ដឹកនាំមួយចំនួននៃប្រទេសនេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះ
ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនិងការបាញ់ដាក់គ្នាកើតមាន ឡើងមុន
នោះក្នុងថ្ងៃដដែលនៅរដ្ឋធានី Kabul បណ្តាលឲ្យមនុស្សចំនួន៣០នាក់ ស្លាប់និង
៣២០នាក់រងរបួស។
នៅថ្ងៃដដែល ក្នុងបទថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានខណៈដែល កំពុង
បំពេញទស្សនកិច្ចនៅក្រុងឡាអេ (ហូឡង់) អគ្គលេខាធិការអ.ស.ប លោក
Ban Ki-moon ក៏បានថ្កោលទោសការវាយប្រហារពោលខាងលើនិងចូលរួមរំលែក
ទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះផងដែរ។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋ
មន្ត្រី ប៉ាគិស្ថាន Nawaz Sharif បានស្នើររួមសហការជាមួយអាហ្វហ្គានីស្ថានទប់
ទល់ ជាមួយការគំរាមកំហែងរួម។ នាយករដ្ឋមន្ត្រីឥណ្ឌា ស្ថានទូតអាមេរិកប្រចាំ
នៅ អាហ្វហ្គានីស្ថាន និងក្រុមបេសកកម្មអមអ.ស.បប្រចាំនៅអាហ្វហ្គានីស្ថាន
ក៏បាន ប្រកាសថ្កោលទោសការវាយប្រហារភេរវកម្មនេះដែរ៕