សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីលទ្ធភាពទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន
(VOVWORLD) - ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថាប្រទេសចិននិងសហរដ្ឋអាមេរិកបានយល់ព្រមលុបចោលពន្ធគយ ដែលបានវាយទៅលើទំនិញរបស់គ្នាទៅវិញទៅមក កាលពីមុននេះ ប្រសិនបើភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងមួយ។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិនលោក Xi-Jinping (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ក្នុងការផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នាថ្ងៃទី ៧ ខែវិច្ឆិកា លោកស្រី Stephanie Grisham អ្នកនាំពាក្យសេតវិមាន បានអះអាងថាសហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះលទ្ធភាពទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនយ៉ាងឆាប់ៗ។
ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថាប្រទេសចិននិងសហរដ្ឋ អាមេរិកបានយល់ព្រមលុបចោលពន្ធគយដែលបានវាយទៅលើទំនិញរបស់គ្នាទៅវិញទៅមក កាលពីមុននេះ ប្រសិនបើភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងមួយ។ ក្រុមអ្នកចរចាចិនចង់ ឲ្យ អាមេរិកកាត់បន្ថយពន្ធ ១៥% លើទំនិញចិន ប្រមាណ ១២៥ ពាន់លានដុល្លារអាមេរិក ដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែកញ្ញា។ ទីក្រុង ប៉េកាំងក៏កំពុងខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយអត្រាពន្ធ ២៥ ភាគរយ មុននេះ ទៅលើ គ្រឿងម៉ាស៊ីននិងគ្រឿងអេឡិចត្រូនិចនាំចូល ដែលមានតម្លៃប្រមាណ ២៥០ ពាន់លានដុល្លារអាមេរិកផងដែរ៕
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងមួយអាចនឹងត្រូវបានចុះហត្ថលេខាក្នុងខែវិច្ឆិកានេះ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិនលោក Xi-Jinping ផងដែរ៕