ហាណូយមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋធានីBuenos Aires

ហាណូយមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋធានីBuenos Aires - ảnh 1
ហាណូយមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋធានីBuenos Aires

(VOV)_នា ថ្ងៃទី១៦​កុម្ភះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ​ លោក
 Nguyen Duc Chung បានជួបធ្វើការជាមួយគណៈប្រតិភូ​គណ​បក្ស​ផ្តល់មតិសាធារណះ 
(​PRO )កាន់អំណាចអាហ្សង់ទីន ដោយលោក Humberto Schiavoni ប្រធានគណបក្ស
ជាប្រធានគណប្រតិភូ។ នៅក្នុងជំនួបនេះ​ ប្រធាន​គណៈកម្មាធិការប្រជាជនទីក្រុង
ហាណូយ បានបង្ហាញគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពលើ
ច្រើនវិស័យរវាងវៀតណាមនិងអាហ្សង់ទីន​និយាយរួមនិងរវាងទីក្រុងហាណូយជាមួយ
ទីក្រុង Buenos Aires និយាយដោយ​ឡែក។ ទីក្រុងហាណូយជានិច្ចកាលស្វាគមន៍ និង
ត្រៀមខ្លួនជាស្រេចបង្ក​លក្ខណះសំរាប់វិនិយោគិន សហគ្រាសអាហ្សង់ទីន មកស្រាវជ្រាវ
និងវិនិយោគនៅទីក្រុងហាណូយ។ ទីក្រុងមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិ
ការក្នុងវិស័យទេសចរណ៍ ផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

រីឯ  លោក Humberto Schiavoni បានអោយដឹងថា៖ទីក្រុង Buenos Aires ​និងហាណូយ
 ​អាច​សហប្រតិ​បត្តិ​ការ​ ​បំពេញបន្ថែម និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក​ក្នុងវិស័យ
ជាច្រើន។​សក្ដានុភាពសហប្រតិបត្តិការរវាង​ភាគី​​ទាំងពីរនៅធំធេងណាស់ នៅក្នុង
វិស័យ៖​សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌និងកីឡា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ