|
អគ្គលេខាធិការជិតបញ្ចប់អាណត្តិបេសកកម្មរបស់ អ.ស.បលោក Ban Ki-moon
(រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី៣០ ធ្នូ អគ្គលេខាធិការជិតបញ្ចប់អាណត្តិបេសកកម្មរបស់
អ.ស.បលោក Ban Ki-moon បានរៀបចំពិធីជំរៀបលានៅទីស្នាក់ការអ.ស.បនៅ
ទីក្រុង New York ប្រទេសអាមេរិក ជាទីកន្លែងដែលលោកបានធ្វើការក្នុងអំឡុង១០
ឆ្នាំកន្លងមក។លោក Ban Ki-moon បានថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់
របស់អ.ស.បក្នុងរយៈពេលដែលលោកកាន់តំណែង ព្រមទាំងចែករំលែកថា ការ
ទទួលមុខតំណែងដឹកនាំអង្គការពហុភាគីនេះគឺជាមោទនភាពរបស់លោក។
លោក Ban Ki-moon បានកាន់តំណែងជាអគ្គលេខាធិការអ.ស.បក្នុងអាណត្តិ
ចំនួន២ជាបន្តបន្ទាប់ចាប់ពិឆ្នាំ២០០៧ ហើយបញ្ចប់អាណត្តិបេសកកម្មនាថ្ងៃទី៣១
ធ្នូ ឆ្នាំ២០១៦។ចាប់ពីថ្ងៃទី១ មករាឆ្នាំ២០១៧ អតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់
លោក Antonio Guterres នឹងទទួលបន្តតំណែងរបស់លោក Ban Ki-moon៕