អគ្គលេខានិងជាប្រធានរដ្ឋឡាវអញ្ចើញមកទស្សនកិច្ចនៅខេត្ត Hoa Binh។

អគ្គលេខានិងជាប្រធានរដ្ឋឡាវអញ្ចើញមកទស្សនកិច្ចនៅខេត្ត Hoa Binh។ - ảnh 1
អគ្គលេខានិងជាប្រធានរដ្ឋឡាវ Choummaly Sayasone


       VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹក​ថ្ងៃ
ទី២៧ធ្នូ អគ្គលេខានិងជាប្រធានរដ្ឋឡាវ Choummaly Sayasone និងលោក​ជំទាវ​រួមជាមួយគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋឡាវបានមកទស្សនា​ខេត្ត Hoa Binh-ភាគខាងជើងវៀតណាម (ជាកន្លែងដែលប្រព្រឹត្តទៅសន្និបាត​ត្រៀម​រៀបចំ
ឲ្យមហាសន្និបាតលើកទី២បក្សប្រជាជនឡាវឆ្នាំ១៩៧១) ជួបសន្ទនាជាមួយ​កម្មាភិបាលនិងប្រជាជនក្នុងខេត្តនិងមានពិធីជួបប្រាស្រ័យជាមួយកម្មាភិបាល​យុទ្ធជនបញ្ជាការដ្ឋានយោធាខេត្ត។ អគ្គលេខានិងជាប្រធានរដ្ឋឡាវ Choummaly
Sayasone បានអបអរសាទរាល់សមិទ្ធិលើគ្រប់វិស័យដែលបក្សភាគនិង​ប្រជាជន
ខេត្តទទួលបានក្នុងឆ្នាំ២០១២និងសង្កត់ធ្ងន់ថា ទំនាក់ទំនងជា​ប្រពៃណី​រវាងខេត្ត
Hoa Binh ជាមួយបណ្ដាដំបន់របស់ឡាវបានអភិវឌ្ឍន៍ដោយឥតឈប់​ឈរ​និងស៊ី
ជម្រៅមានប្រសិទ្ធភាពរួមចំណែកពួនជ្រំឲ្យទំនាក់ទំនងមិត្តភាពជា​ប្រពៃណី
សាមគ្គីភាពពិសេសវៀតណាម-ឡាវ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ