|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានមកបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Duong។ |
VOV-នាថ្ងៃទី១៣មេសា ក្នុងដំណើរទស្សនកិច្ចការងារនោខេត្ត Binh Duong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមកទស្សនាមូលដ្ឋានសេដ្ឋកិច្ចមួយចំនួនរបស់ខេត្ត Binh Duong។ នៅពិធីធ្វើការជាមួយថ្នាក់
ដឹកនាំខេត្ត Binh Duong នារសៀលថ្ងៃទី១៣មេសាអគ្គលេខា Nguyen Phu Trong បានស្ងើចសរសើរភាពម្ចាស់ការច្នៃប្រឌិតហ៊ានគិតហ៊ានធ្វើពង្រីកស្មារតីសាមគ្គីភាពប្រជាធិបតេយ្យរបស់ខេត្តក្នុងការអនុវត្តរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច។
អគ្គលេខា Nguyen Phu Trong បានស្នើរខេត្ត Binh Duong ក្នុងរយៈពេលខាងមុខត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព។
“មានកត្តាជាច្រើនដើម្បីនិយាយអំពីបញ្ហាអភិវឌ្ឍន៍ចីរភាព។ ប្រសិនបើ
ត្រឹមតែរត់តាម GDP តាមកំណើន តាមទ្រង់ទ្រាយដែលខ្វះមូលដ្ឋានអ្វីមួយគឺ
មិនអាចអភិវឌ្ឍន៍ចីរភាពបានឡើយ៕”