អគ្គលេខាបក្សទៅបំពេញការងារនៅខេត្ត Ha Tinh
|
អគ្គលេខាបក្សទៅបំពេញការងារនៅខេត្ត Ha Tinh |
(VOV)_នាថ្ងៃទី២២មេសា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
អញ្ជើញទៅបំពេញការងារនៅខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម អំពីការអនុវត្ត
ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ ការពារជាតិ កិច្ចការបរទេស និងការ
កសាងបក្ស។
ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត និងថ្នាក់ដឹកនាំស្នូល
របស់ខេត្ត នារសៀលថ្ងៃទី២២មេសា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
លើកសរសើរបណ្ដាសមិទ្ធិផលដែលបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh
ទទួលបាន ក្នុងរយៈពេលកន្លងទៅ ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ក៏បាន
ក្រើនរំលឹកខេត្តត្រូវយកចិត្តទុកដាក់ដល់ការងារបណ្ដុះបណ្ដាលប្រភពធនធាន
មនុស្សគុណភាពខ្ពស់ ការពារបរិស្ថានអេកូឡូស៊ី រក្សាសណ្ដាប់ធ្នាប់សង្គមផងដែរ៕