អគ្គលេខាបក្សលោក Nguyen Phu Trong ទៅបំពេញការងារនៅខេត្ត Ben Tre

អគ្គលេខាបក្សលោក Nguyen Phu Trong ទៅបំពេញការងារនៅខេត្ត Ben Tre - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong

(VOV)_បន្តដំណើរបំពេញការងារនៅបណ្ដាខេត្តនៅតំបន់សណ្ដរទន្លេ Cuu Long
 នាថ្ងៃទី១៧ មិនា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅ​ត្រួត
​ពិនិត្យស្ថានភាពជាតិប្រៃជ្រាបចូល ទៅបំពេញការងារនៅឃុំ Huu Dinh ស្រុក Chau
Thanh ខេត្ត Ben Tre ។ ក្នុងដំណើរទៅត្រួតពិនិត្យនៅឃុំ Tan Thanh ស្រុក Giong Tom
អគ្គលេខាបក្ស បានចែករំលែកការលំបាកដែល​ប្រជាកសិករកំពុងប្រឈមមុខ ហើយអះអាងថា មជ្ឈឹមនិងរដ្ឋអំណាចតំបន់នឹងស្វែងរកគ្រប់ដំណោះស្រាយ ដើម្បីជួយ
ឧបត្ថម្ភប្រជាកសិកររួចផុតពីស្ថានភាព​នាបច្ចុប្បន្ន។  នៅឃុំ Huu Dinh ស្រុក Chau
 Thanh ជាឃុំបានសម្រេច​កសាង​ជនបទ​ថ្មី អគ្គលេខាបានស្នើអោយនៅ​ ស្រុក Chau
 Thanh ត្រូវពង្រីក​បទពិសោធន៍​នានាពី ឃុំ Huu Dinh និងបន្តបញ្ជាណែនាំដើម្បីឃុំ
នានាសម្រេច​បានកម្មវិធីកសាងជនបទថ្មីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ