អគ្គលេខាបក្ស បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបានិងអគ្គលេខាគណៈបក្ស MIU

អគ្គលេខាបក្ស បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបានិងអគ្គលេខាគណៈបក្ស MIU  - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា Ricardo Alarcon

(VOV)-បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅគុយបា
នាថ្ងៃទី​១១មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong
បានជួប​សន្ទនា​ជាមួយប្រធានរដ្ឋសភាគុយបា Ricardo Alarcon និង​
អគ្គលេខាគណៈ​បក្ស​ឆ្វេងនិយមឯកភាពសាធារណរដ្ឋDominica​ (MIU)
និងជារដ្ឋមន្ត្រីរដ្ឋាភិបាល​ Dominica Jose Miguel Mejia។ អគ្គលេខាបក្ស
Nguyen Phu Trong និងប្រធានរដ្ឋសភាគុយបា Ricardo Alarcon សុទ្ធតែ អះអាងនូវគោលបំណងនិងការប្តេជ្ញាចិត្តធ្វើឲ្យស៊ីជម្រៅថែមទៀតដល់
ចំណងសាមគ្គី​ភាពមិត្តភាព ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ
រវាងបក្សទាំងពីរ រដ្ឋទាំង​ពីរ និងប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះ មានទំនាក់ទំនងរវាងរដ្ឋសភាទាំង​ពីរ​ទាំងទ្វេភាគីនិងពហុភាគី។
អគ្គលេខាបក្ស បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបានិងអគ្គលេខាគណៈបក្ស MIU  - ảnh 2
អគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយអគ្គលេខាគណៈបក្ស MIU Dominica។

នៅពិធី ទទួលជួបសន្ទនាជាមួយអគ្គលេខាគណៈបក្សចលនាឆ្វេងនិយម
ឯកភាព​សាធារណៈរដ្ឋ Dominica​ (MIU) និងជារដ្ឋមន្ត្រីរដ្ឋាភិបាល
សាធារណៈរដ្ឋ​ Dominica Jose Miguel Mejia អគ្គលេខាបក្ស Nguyen Phu Trong
បានអះអាង ជាថ្មីម្ដងទៀតនូវការគាំទ្រចំណង​សាមគ្គីភាពរបស់បក្ស
កុម្មុយនីស្តនិងប្រជាជន វៀតណាមចំពោះបុព្វហេតុតស៊ូរបស់គណៈបក្ស
MIU និងប្រជាជនDominica ឯកភាពអំពីរាល់វិធានការសំដៅជំរុញនិង​លើក
កំពស់ ប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិកជ្ជកម្ម​វិនិយោគរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ