អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាប៊ែលហ្សីក។
(VOV) /  
|
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៊ែលហ្សីក Andre Flahaut និងប្រធានព្រឹទ្ធសភាលោកស្រី Sabine Baronne De Bethune។ |
VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៊ែលហ្សីក នា
ថ្ងៃទី១៨មករា នៅទីស្ដីការរដ្ឋសភាប៊ែលហ្សីក អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៊ែលហ្សីក Andre Flahaut និងប្រធានព្រឹទ្ធ
សភាលោកស្រី Sabine Baronne De Bethune។ នៅពិធីជួបសន្ទនាជាមួយ
អគ្គលេខា Nguyen Phu Trong ប្រធានរដ្ឋសភាប៊ែលហ្សីក Andre Flahaut បានសង្កត់
ធ្ងន់ថា៖
“ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភារវាងប្រទេសទាំងពីរក៏ជាឱកាសដើម្បីយើងផ្លាស់ប្តូរអំពីបញ្ហារដ្ឋធម្មនុញ្ញ ការតុល្យភាពសិទ្ធិអំណាច ក៏ដូចជាការដែលប្រទេសយើងទាំងពីរត្រូវកសាងឯកសារច្បាប់សមស្របជាងនឹងស្ថានភាពជាក់ស្ដែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ដំណើរទស្សនកិច្ចរបស់លោកនៅ
ប៊ែលហ្សីកបានកត់សម្គាល់របត់ប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំង
ពីរ។”
រីឯអគ្គលេខា Nguyen Phu Trong បានអះអាងថាវៀតណាមគោរពនិងចង់ឲ្យបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប៊ែលហ្សីក ជាប្រទេសមាន
តួនាទីសំខាន់នៅទ្វិបអ៊ឺរុបនិងលើពិភពលោក ដៃគូរសំខាន់របស់វៀតណាមក្នុង
សហភាពអ៊ឺរុប (EU)។ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ អគ្គលេខា Nguyen
Phu Trong បានអះអាងថា៖
“នេះជាទំនាក់ទំនងដែលបានសាកល្បងតាមរយៈពេលវេលា ដំណាក់កាលអភិវឌ្ឍន៍ជាច្រើនក្នុងប្រវត្តិសាស្ត្រនៃប្រទេសនីមួយៗ។ ឥឡូវនេះទំនាក់ទំនងវៀត
ណាម-ប៊ែលហ្សីកបានអភិវឌ្ឍន៍លើកំពស់ថ្មីទាំងអំពីថ្នាក់សហព័ន្ធ ថ្នាក់ដំបន់ ថ្នាក់សហគមន៍និងដំបន់។”
|
អគ្គលេខា Nguyen Phu Trong បានមកទស្សនាសាលាក្រុងរដ្ឋធានីBrussel និងជួបសន្ទនាជាមួយទេសាភិបាលFreddy Thielemans។ |
មុននោះ អគ្គលេខា Nguyen Phu Trong បានមកទស្សនាសាលាក្រុងរដ្ឋធានី
Brussel និងជួបសន្ទនាជាមួយទេសាភិបាលFreddy Thielemans។ អគ្គលេខា Nguyen
Phu Trong ចង់ឲ្យក្រុង Brussel ជំរុញននិងបង្កលក្ខណៈដើម្បីអង្គភាពអាជីវកម្មក្រុង
Brussel មកវៀតណាមស្វែងយល់ទីផ្សារជំរុញវិនិយោគអាជីវកម្មជួយឧបត្ថម្ភ
វៀតណាមបណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់។ អគ្គលេខា
Nguyen Phu Trong បានស្នើរក្រុង Brussel បង្កលក្ខណៈដើម្បីភាគីទាំងពីរសហការ
រៀបចំដ៏ជោគជ័យសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់
ទំនងការទូតក្នុងឆ្នាំ២០១៣៕
-VOV