អគ្គលេខា Nguyen Phu Trong ទទួលជួបជាមួយអង្គភាពអាជីវកម្មសិង្ហបុរី
|
អគ្គលេខា Nguyen Phu Trong ជួបជាមួយអង្គភាពអាជីវកម្ម
(រូបថតៈ TTXVN) |
(VOV)-នាព្រឹកថ្ងៃទី១៤កញ្ញា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនិស្តវៀត
ណាម Nguyen Phu Trong ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ សឹង្ហបុរី បានមានការជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម សិង្ហបុរីនិង
បណ្តាអង្គភាពអាជីវកម្មនាំមុខ របស់សឹង្ហបុរី ក្នុងនោះមានអង្គភាពអាជីវកម្មដែល
កំពុងធ្វើការរកស៊ីនៅវៀតណាម។ ក្នុងជំនួប អគ្គលេខា Nguyen Phu Trong បាន
ឧទ្ទេសនាមរាល់ការផ្តួចផ្តើមគំនិតធំៗរបស់វៀតណាម ក្នុងការអភិវឌ្ឍន៌សេដ្ឋកិច្ច
សង្គម និងកំណត់ចំណុចលេចធ្លោចំនួន៣ក្នុងនោះមានការសុក្រិដ្ឋរបបអភិវឌ្ឍន៌
ប្រភពធនធានមនុស្ស និងអភិវឌ្ឍន៌ហេដ្ឋារចនា សម្ព័ន្ធ។ អគ្គលេខា Nguyen Phu
Trong និយាយថា៖
“ខ្ញុំសង្ឃឹមថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងសេដ្ឋកិច្ចពា
ណិជ្ជកម្មវិនិយោគរវាងវៀតណាមជាមួយសឹង្ហបុរីនឹងមានការអភិវឌ្ឍន៌ថ្មី។ក្នុង
ឱកាសនេះដែរ តាងនាមរដ្ឋវៀតណាមសូមថ្លែងអំណគុណនិងស្វាគមន៌ប្រ
សិទ្ធភាពវិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មសឹង្ហបុរីក្នុងរយៈពេលកន្លង
ទៅ”។
|
អគ្គលេខា Nguyen Phu Trong ថ្លែងមតិនៅសាលាគោល
នយោបាយសុច្ចៈធុម៌ Lee Kuan Yew |
ក៏ក្នុងថ្ងៃដ៏ដែល អគ្គលេខា Nguyen Phu Trong បានអញ្ជើញទៅទស្សនា សាលាគោលនយោបាយសុច្ចៈធុម៌ Lee Kuan Yew និងមានបទថ្លែងមតិ សំខាន់
ក្រោមប្រធានបទ “ដើម្បីអាស៊ី-អាគ្នេយ៌១សន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិង
អភិវឌ្ឍន៌”។ ក្នុងស្ថានភាពអន្តរជាតិនាសព្វថ្ងៃ ការកសាងសហគមអាស៊ាន១សមា
គ្គីភាព និងរឹងមាំមានអត្ថន័យសំខាន់ជាងពេលណា ទាំងអស់ ដើម្បីអាស៊ីអគ្នេយ៌
១សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ អភិ វឌ្ឍន៌និងសម្បូរុងរឿង។ ចំពោះព្រឹត្ត
ការជិតៗនេះនៅសមុទ្រខាងកើត អគ្គលេខាNguyen Phu Trongបានលើកច្បាស់
ថា វៀតណាមសន្យា អនុវត្តយ៉ាងត្រឹមត្រូវក្រមប្រតិបត្តិ សម្រាប់ភាគីនានានៅ
សមុទ្រខាងកើត(DOC)និងសន្យាសកម្មរួមជាមួយបណ្តា ប្រទេសអាស៊ានជម្រុញ
កិច្ចចរចារជាមួយចិនលើក្រមសីលធម៌នៃបញ្ហាសមុទ្រខាង កើត(COC)ផងដែរ។
នារសៀលថ្ងៃ ១៤ កញ្ញា អគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូជាន់
ខ្ពស់វៀតណាមបានអញ្ជើញមកដល់រដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សនកិច្ច
នៅសឹង្ហបុរីប្រកបដោយជោគជ័យ៕